ជនជាតិបរទេសស្លាប់ នៅភូមិបឹងឈូក
ភ្នំពេញ៖អនិកជនខ្មែរសញ្ជាតិបារាំងស្លាប់
នៅម៉ោង១៨:១០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៣ ផ្លូវលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សាកសពឈ្មោះ LIM TECH ENG ភេទប្រុស ឆ្នាំកំណើត០៧ ១០ ១៩២៧ អនិកជនខ្មែរសញ្ជាតិបារាំង កាន់លិខិតឆ្លងដែនលេខ១៩E១៣៨០៣៩ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
យោងតាមការបំភ្លឺពីឈ្មោះ ជា សុខនី ភេទស្រី អាយុ៣៩ឆ្នាំ ជាក្មួយស្រីបង្កើតជនរងគ្រោះ បានអោយដឹងថា នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ អ៊ុំប្រុសខ្ញុំបានមកពីប្រទេសបារាំង ស្នាក់នៅផ្ទះខ្ញុំ ហើយពេលដែលគាត់រស់នៅផ្ទះខ្ញុំ គាត់តែងតែលេបថ្នាំលើសឈាម និងទឹកនោមផ្អែមជាប្រចាំ, នៅថ្ងៃមួយស្រាប់តែអ៊ុំប្រុសខ្ញុំ មានអាការះមិនស្រួល ខ្ញុំក៏នាំគាត់ទៅមន្ទីរពេទ្យជោរៃ គ្រូពេទ្យក៏ប្រាប់ថា អ៊ុំប្រុសខ្ញុំត្រូវធ្វើការសង្គ្រោះបន្ទាន់ តែបន្ទាប់ពីពិភាក្សាគ្នា ក៏សម្រេចចិត្តនាំអ៊ុំប្រុសខ្ញុំមកផ្ទះវិញ ហើយហៅគ្រូពេទ្យមកមើលថែ ជម្ងឺអ៊ុំប្រុសខ្ញុំដល់ផ្ទះ។ លុះនៅល្ងាចថ្ងៃទី១៣ ១២ ២០២០ អ៊ុំប្រុសខ្ញុំស្រាប់តែមានអាការះ មិនស្រួលខ្ញុំក៏តេហៅគ្រូពេទ្យដែល មើលថែអ៊ុំប្រុសខ្ញុំមកមើល ពេលមកដល់គ្រូពេទ្យពិនិត្យប្រាប់ថា អ៊ុំប្រុសខ្ញុំស្លាប់បាត់ហើយ។
យោងតាមការបំភ្លឺពីឈ្មោះ អ៊ុង សំបូរ ភេទប្រុស ជាគ្រូពេទ្យមើលថែជនរងគ្រោះ បានអោយដឹងថា: នៅថ្ងៃទី២១ ១១ ២០២០ ក្រុមគ្រួសារជនរងគ្រោះ បានទំនាក់ទំនង មកខ្ញុំដើម្បីឲ្យមើលថែជនរងគ្រោះ ហើយខ្ញុំពិនិត្យមើលជនរងគ្រោះ មានអាការះជម្ងឺប្រចាំកាយ ដូចជាលើសឈាម ខូចតំរងនោម និងស្ទះសសៃឈាមបេះដូង រួចខ្ញុំបានឲ្យជនរងគ្រោះលេបថ្នាំជាប្រចាំ។
នៅវេលាម៉ោង១៨:១០នាទី ថ្ងៃទី១៣ ១២ ២០២០ ក្រុមគ្រួសារជនរងគ្រោះ បានទូរស័ព្ទមកប្រាប់ខ្ញុំថា ជនរងគ្រោះមានអាការះ មិនស្រួលខ្ញុំក៏បាន មកមើលទើបដឹងថា ជនរងគ្រោះស្លាប់បាត់ហើយ។
សន្និដ្ឋានតាមការពិនិត្យសាកសព និងព័ត៌មានប្រមូលបាន និងការបញ្ចាក់របស់ លោកឧញ៉្ញាវិជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ថា ស្លាប់ដោយសារជម្ងឺលើសឈាម និងខូចតំរងនោម។
បច្ចុប្បន្ន សពប្រគល់អោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕