ប៉ូលីសជើងទឹកម៉ាឡេស៊ីចាប់ បានថ្នាំញៀនទឹកកក ចំនួនជាង២តោន
បរទេស៖យោងតាមទីភ្នាក់ងារព័ត៌មានបរទេស ទើបផ្សាយនៅថ្ងៃទី១៤ធ្នូនេះថា ប៉ូលីសជើងទឹកម៉ាឡេស៊ីទើប ទម្លាយឱ្យដឹងថា៖ កាលពីថ្ងៃទី៩ធ្នូកន្លងមកនេះ ប៉ូលីសជើងទឹកម៉ាឡេសុី ល្បាតចាប់បានគ្រឿងញៀន ប្រភេទទឹកកកចំនួនទំងន់2,118គក្រនៅលើទូកទេសចរណ៍ តូចមួយប្រវែង១២ម៉ែត្រ កំពុងស្ថិតនៅក្នុងសមុទ្រក្រៅរដ្ឋប៉េណាំង។
ថ្នាំញៀននេះ គេផ្ទុកក្នុងកញ្ចប់តែចិន ចំនួន១៣០កញ្ចប់ មានតម្លៃប្រមាណ២៦,៥លានដុល្លារ។គឺជាការចាប់បានថ្នាំញៀនទឹកកកដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត១៦ឆ្នាំមកនេះ។ថ្នាំញៀននេះគេសង្ស័យដឹកចេញ ពីតំបន់ត្រីកោណមាសភូមា។
នៅលើទូកទំនិញនេះ គេឃាត់បានបុរសម្នាក់ អាយុ២៦ឆ្នាំ យកទៅសាកសួរ៕