ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះជាមួយគូដណ្តឹង នាងក្រមុំស្រស់សោភាម្នាក់លេបថ្នាំងងុយដេកសម្លាប់ខ្លួន ចោលឪពុកម្តាយដែលខំចិញ្ចឹមតាំងពីតូច

84

ខេត្តបាត់ដំបង! នារីវ័យក្មេងម្នាក់បានគិតខ្លីសម្រេចធ្វើអត្តឃាតដោយលេបថ្នាំងងុយដេកសម្លាប់ខ្លួនព្រោះតែជម្លោះគ្នាជាមួយបុរសជាគូរដណ្តឹង។

 សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៣និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

នារីរងគ្រោះឈ្មោះ គឹម  សូវៀត ហៅ ស្រីខួច  អាយុ២០ឆ្នាំ រស់នៅភូមិគរ  ឃុំស្នឹង ស្រុកបាណន់  ខេត្តបាត់ដំបង។

  ក្រោយពីជួបហេតុការណ៍នេះភ្លាម ក្រុមគ្រួសារនារីរងគ្រោះបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ ប៉ុន្តែជាអកុសល នៅពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ខាងក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ 

    បច្ចុប្បន្នសាកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកត្រឡប់ទៅគេហដ្ឋានវិញដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង