ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីពុលស្រាដែល មានមនុស្សស្លាប់ ៨នាក់នៅស្រុកទឹកផុសសមត្ថកិច្ចបានបិទទីតាំងផលិតស្រានិងកន្លែងលក់ស្រាជាង១៦០០កន្លែង

62

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អៀប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនិងជាអ្នកនាំពាក្យស្នងការនគបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២០បានផ្ដល់ព័ត៌មានឲ្យក្រុមអ្នកកាសែត នៅក្នុងខេត្តកំពង់ឆ្នាំងដឹងថា ករណីពុលស្រានៅថ្ងទី ២៨វិច្ឆិកាឆ្នាំ២០២០ស្រុកទឹកផុសបានបង្កឲ្យមនុស្សស្លាប់ចំនួន ៨នាក់ ។

 ក្នុងករណីនេះ ចាប់ពីថ្ងៃទី 28 ខែវិច្ឆិកាដល់ថ្ងៃទី 12 ខែធ្នូនេះ សមត្ថកិច្ចបានសសមត្ថកិច្ចបាន ចុះបិទទីតាំងផលិតស្រាសរុបចំនួន 517កន្លែង និងបិតកន្លែងលក់ស្រាចំនួន 1115 កន្លែង។ ក្នុងនោះដែរបានឃាត់ខ្លួនអ្នកបិតស្រានិងលក់ស្រាចំនួនជាង 10 នាក់ ក្នុងនោះមនុស្សចំនួន 6នាក់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។

ដោយឡែកសមត្ថកិច្ចបានដកហូតស្រាចំនួន 3895 លីត្រ និង 532 កានកន្លះ មេស្រាស 75 លីត្រ មេដំបែមួយកញ្ចប់ និងមេស្រាកាច់ កន្លះលីត្រ ។ក្នុងនោះដែរសមត្ថកិច្ចក៏បានកម្ទេចចោលអង្ករកាវសំរាប់បិតស្រាចំនួន 21 ខាប់ និង 21 ធុងប៉េត្រូផងដែរ។

លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីប្រតិបត្តិការដកហូតស្រាខាងលើនេះក្រុមសមត្ថកិច្ចជំនាញបានរកឃើញថានៅក្នុងស្រាសស្រាថ្នាំខាងលើនេះមានជាតិមេតែមកខ្ពស់គឺ 14,15 ភាគរយ ដែលជាធម្មតាគឺគេអនុញ្ញាតឱ្យមានកម្រិតតែ 05 10 ភាគរយតែប៉ុណ្ណោះ។ ហេតុនេះហើយទើបអ្នកហូបស្រានៅក្នុងស្រុកទឹកផុសបានពុលស្រា 131 នាក់ ក្នុងនោះមានមនុស្ស

ចំនួន 8 នាក់ក៏បានពុលស្លាប់ ។

ចំពោះវិធានការនោះ គឺអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជំនាញមិនអនុញ្ញាតឲ្យមានការផលិតស្រាអាណាធិបតេយ្យទៀតទេ ។ចំពោះអ្នកផលិតស្រាត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងក៏ត្រូវផលិតស្រាទៅតាមបច្ចេកទេសដែលជំនាញបានកំណត់។

ដោយឡែកចំពោះស្រាសស្រាថ្នាំនិងមេស្រា ដែលសមត្ថកិច្ចបានដកហូតខាងលើនេះ អាជ្ញាធរខេត្តនិងសមត្ថកិច្វស្នើសុំទៅតុលាការខេត្តដុតកម្ទេចចោលនៅថ្ងៃខាងមុខនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង