ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនជនជាតិព្រៅ នៅខេត្ដស្ទឹងត្រែង រៀបចំឱ្យមានទីកន្លែងគោរពវប្បធម៌ជនជាតិ ដើម្បីអភិរក្សប្រពៃណីដើមខ្លួន

73

ស្ទឹងត្រែង៖ បងប្អូនជនជាតិព្រៅនៅភូមិការតូត រៀបចំ កន្លែងគោរពប្រពៃណីវប្បធម៌របស់ជនជាតិ ដើម្បីឱ្យកូនចៅជំនាន់ក្រោយជួយអភិរក្សនិងបាននាំគ្នាប្រតិបត្តិតាមតទៅអនាគត។

    ក្នុងពិធីរៀបចំទីតាំងសំរាប់គោរពប្រពៃណីវប្បធម៌ជន ជាតិភាគតិចព្រៅ នៅភូមិការតូត ស្រុកសេសាន ខេត្តស្ទឹងត្រែងនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ លោកតាញូង ងន ចាស់ទុំជនជាតិព្រៅនៅភូមិការតូត បានបញ្ជាក់ថា៖ តាមការនិយាយតៗគ្នា នៅលើកំ ពូលភ្នំនេះ ជាទីកន្លែង(នាងតែង)រស់នៅកាលពីមុនសម័យខ្មែរអង្គរ និងមានមេកន្ទ្រាញជនជាតិ ធ្វើចម្បាំងគ្នានៅលើទីទួលកំពូលភ្នំនេះ។

   លោកបន្តថា៖ក្រោយពីធ្វើចម្បាំងចប់ ភាគីខាងចាញ់បានប្រគល់គងឱ្យចំនួន៥ (តែក្នុងសម័យនោះបានទទួលតែ៤)នៅខ្វះ១រហូតដល់សព្វថ្ងៃនេះ ហើយនៅលើកំពូលភ្នំនេះជាកន្លែងកប់សព(នាងតែង) ជនជាតិព្រៅ ទើបបងប្អូជនជាតិនាំគ្នាមកធ្វើពិធីសែនព្រេន ដល់នាងតែង នៅលើកំពូលភ្នំនេះជារៀងរហូតមក ហើយចំណែក(នាងណយនៅចំណុចវាលរំពេរ) ។ 

    លោកខានវីនមេភូមិការតូតបានបញ្ជាក់ថា៖ បងប្អូនជនជាតិ បន្តគោរពប្រពៃណី ជារៀងរាល់ឆ្នាំដូចជាពិធីសែន ឡើងអ្នកតាភ្នំ សុំសេចក្តីសុខចម្រើន– សែនស្រូវឡើងជង្រុកផ្សងកុំឱ្យមាន ជាប់ជំពាក់បំណុលជាដើម។

    លោកបន្តថា៖ នៅទីទួលភ្នំនាងតែងនេះ បងប្អូនជនជាតិនឹងសាងសង់ឱ្យមានទីកន្លែងគោរពបូជា និងសាងសង់ផ្ទះ( កូនកម្លោះ កូនក្រមុំ )ជនជាតិទៅតាមសំណូមពរប្រជាសហគមន៍ដែលចង់បាន ស្របពេលដែល លោកអភិបាលស្រុកកំពុងជួយគាំទ្រផងនោះ។

  លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេ សាន បានចាត់ទុកថា៖ បងប្អូនមានគំនិតចេះស្រឡាញ់ វប្បធម៌ សម្បត្តិ ធនធានធម្មជាតិ ជាប្រការល្អដើម្បីយើងរួមគ្នារៀបចំជាទី អារាម មួយនៅចំណុចលើខ្នងភ្នំការតូតនេះ ឱ្យបានឆាប់ៗ និង យកថ្មកើតចេញពីឈើធម្មជាតិមកតុបតែង នៅលើទីលានសាធារណ: សម្រាប់បំរើឱ្យវិស័យ ទេសចរណ៍ផងដែរ។

     សូមបញ្ជាក់ថា៖ នៅទីទួលកំពូលភ្នំនាងតែងនេះ គណ:កម្មការភូមិ មានគម្រោងរៀបចំបង្កើតជាកន្លែង (វត្តគិរីរាមការតូត) នៅទីនោះ ជាយូរមកហើយ ដើម្បីការពារសម្បត្តិធម្មជាតិ បានផង តែគោលបំណង នេះ ប្រជាពលរដ្ឋនៅខ្វះធនធានមិនអាចធ្វើទៅបាន ហើយពេលនេះបានអាជ្ញាធរស្រុកគាំទ្រ ពួកគាត់ប្រឹងប្រែងរួមគ្នារៀបចំឱ្យបាននៅឆ្នាំ២០២១ខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង