ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តតូយូតា កាមរីហាយប្រ៊ីដ បុកហុងដា CRV ពីក្រោយពេញទំហឹង រុញទៅប៉ះអ្នករេីសអេតចាយរបួសស្រាល , សងរថយន្ត១៣០០ដុល្លារ និង២០០ដុលា្លរ ដល់ស្ត្រីអ្នករេីសអេតចាយ

47

 

ភ្នំពេញ៖ រថយន្តតូយូតា ហាយប្រ៊ីដ បេីកលឿន ជ្រុលទៅបុក រថយន្ត ហុងដា CRV ពីក្រោយពេញទំហឹង ខណៈកំពុងឈប់ចតស្ងៀមលេីចិញ្ចេីមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចហើយរុញទៅបុកស្ត្រីម្នាក់ ជាអ្នករេីសអេតចាយម្នាក់ ធ្វើឲ្យរងរបួសរលាត់ដៃជេីង នៅតាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២០ ។

បើយោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តបង្ក បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បាន បើករថយន្តម៉ាកកាមរីហាយព្រីតមួយគ្រឿង គ្រឿងពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 2K 4479 ធ្វើដំណើរក្នុងទិសដៅលិចមកកើតក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកនិងរថយន្ត CRV ពណ៌ខ្មៅមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 2N 2853 ដែលចតចោលលើចិញ្ចើមផ្លូវចំ ពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតទៅប៉ះនិងស្រ្តីម្នាក់កំពុងរើសអេតចាយរងរបួសស្រាល និងរងការខូចខាតរថយន្តCRVផ្នែកខាងក្រោយយ៉ាងដំណំ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្ទៃពីខាងមុខស្ទើរទាំងស្រុង។ ហើយតៃកុងរថយន្តបង្កវិញ នៅកន្លែងកើតហេតុនិងរងរបួសស្រាល។

ក្រោយកេីតហេតុភាគីខាងរថយន្តបង្ក ព្រមទទួលកំហុស និងចេញថ្លៃជួសជុលទៅលេីរថយន្តរងគ្រោះ ១៣០០ដុល្លារអាមេរិក និង២០០ដុលា្លរអាមេរិក ដល់ស្ត្រីអ្នករេីសអេតចាយ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ​ ៕

អត្ថបទដែលជាប់ទាក់ទង