បាញ់ថ្នាំក្នុងបរិវេណ សាលាខណ្ឌសែន សុខ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់មន្ត្រីនិងប្រជាពលរដ្ឋដែលមកស្នើសុំសេវា
ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែន សុខ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យក្រុមការងារបាញ់ថ្នាំសំលាប់មេរោគកូវីដ១៩ និងសត្វល្អិត ធ្វើការបាញ់ថ្នាំសំលាប់មេរោគ ក្នុងបរិវេណអគារសាលាខណ្ឌ ការិយាយល័យច្រកចេញចូលតែមួយ មជ្ឈមណ្ឌលព័ត៌មានប្រជាពលរដ្ឋ នៃរដ្ឋបាលខណ្ឌសែន សុខ។
ការបាញ់ថ្នាំសំលាប់មេរោគនៅក្នុងសាលាខណ្ឌសែន សុខ គឺជាវិធានការដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការដែលបំរើការងារ និងប្រជាពលរដ្ឋដែលមកស្នើសុំសេវា ក្នុងបរិវេណសាលាខណ្ឌសែនសុខ និងដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍៕