ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហម ខណ្កខណ្ឌចំការមន អំណោយមនុស្សធម៌ជូនពលរដ្ឋក្រីក្រ២០គ្រួសារ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ

85

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមខណ្ឌចំការមន​ កាលពីព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០នេះបានរៀបចំពិធីចែកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារប្រជាជនក្រីក្រចំនួន​ ២០គ្រួសារ​ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីចែកអំណោយនាពេលនេះប្រព្រឹត្តក្រោមអធិបតីភាពលោក​ ថេង​ សុថុល​ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌចំការមន​ និងលោក​ ព្រុំ​ សំខាន់​ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌចំការមនព្រមទាំងចៅសង្កាត់ផ្សារដើមថ្កូវ។

   ចំពោះអំណោយចែកជូនប្រជាជនទីទ័លនាពេលថ្ងៃនេះដោយក្នុងមួយ០១គ្រួសារៗទទួលបានអង្ករ,​ ទឹកត្រី,​ ទឹកស៊ីអ៉ីវ,​ ត្រីខកំប៉ុង,ស្កសរ,​ សាប៊ូ,​ ម៉ាស,​ ទឹកអាកុល,​ ទឹកដោះគោ,​ មី​ និងថវិកាមួយចំនួនផងដែរ។

   ឆ្លៀតក្នុងឱកាសនោះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមនដោយបានមានមតិលើកឡើងដោយស្នើរដល់បងប្អូនប្រជាជនសូមថែរក្សាធ្វើអនាម័យខ្លួនប្រាណអោយបានស្អាតត្រឹមត្រូវជានិច្ចពោលគឺរស់នៅស្អាត ហូបស្អាតព្រមទាំងប្រើប្រាស់ពាក់ម៉ាសការពារអោយបានត្រឹមត្រូវនិងជាប្រចាំពិសេសពេលធ្វើដំណើរចេញក្រៅផ្ទះហើយត្រូវរក្សាគន្លាតគ្នាអោយបានយ៉ាងតិច១,៥០ម៉ែត្រដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង