ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ជនជាតិចិនម្នាក់ យកបាយឱ្យភ្ញៀវ កំពុងធ្វើចត្តាឡីស័ក ស្រាប់តែឆែកឃើញមានថ្នាំញៀន

64

 

ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិចិនម្នាក់យកបាយ ឱ្យភ្ញៀវកំពុងធ្វើចត្តាឡីស័ក ស្រាប់តែឆែកឃើញមានថ្នាំញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅកាស៊ីណូ មួយឈ្មោះ ដៅឃ្វី ខូ ក្នុងបន្ទប់លេខ ៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះ បានត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ២កញ្ចប់ ក្នុងនោះ នៅក្នុងក្រដាស់ជូតមាត់ ១កញ្ចប់ និង ១កញ្ចប់ទៀតនៅក្នុងបារី។

សមត្ថកិច្ចបានឲ្យដឹងថាជនជាតិចិនម្នាក់បានជិះរថយន្ត ១គ្រឿង ម៉ាក អាល់ហ្វាត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AR-3377 បានយកបាយទៅឱ្យភ្ញៀវស្រីចំនួន ២នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅកាស៊ីណូ មួយឈ្មោះ ដៅឃ្វី ខូ ក្នុងបន្ទប់លេខ ៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះបាន ត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ២កញ្ចប់ ក្នុងនោះ នៅក្នុងក្រដាស់ជូតមាត់ ១កញ្ចប់ និង ១កញ្ចប់ទៀតនៅក្នុងបារី។

បច្ចុប្បន្នជនសង្ស័យ និងវត្តុតាងបានប្រគល់ទៅ ឱ្យកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុហើយ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង