ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះពិនិត្យការដ្ឋានសាង សង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងអាគារសំរាប់ធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

85

ខេត្តព្រះសីហនុ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបទៀត នារសៀលថ្ងៃអាទិត្យ ៥កើត ខែបុស្ស ឆ្នាំជូតទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងអាគារសំរាប់ធ្វើចត្តាឡីស័កដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

   គួរបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សំរាប់បំរើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺបំពាក់ដោយម៉ាស៊ីនវិភាគ និងបរិក្ខារទំនើបៗ

ដែលទទួលបានការឧបត្ថម្ភពីប្រទេសចិន។ ក្រោយការការសាងសង់អាគារមន្ទីរពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យវិភាគជំងឺទូទៅ ពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ១៩ ជាដើម។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយពេលយកទៅវិភាគនៅភ្នំពេញដូចមុនទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង