ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ស្នើអោយចៅសង្កាត់ ចលនាប្រជាពលរដ្ឋដើម្បីអភិវឌ្ឍមូលដ្ឋាន ជៀសវាងការសុំលុយពីប្រជាពលរដ្ឋមកដាក់ហោប៉ៅខ្លួនឯង

237

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន
បានជំរុញឲ្យចៅសង្កាត់ទាំង១០ត្រូវធ្វើការ បំផុសនិងចលនាប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ។តែធ្វើយ៉ាងណាជៀសវាងអោយបាន រឿងសុំលុយពីប្រជាពលរដ្ឋមកដាក់ហោប៉ៅខ្លួនឯង។

ការស្នើបែបនេះរបស់លោក ឯក ឃុនដឿន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨ ក្នុងពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខណ្ឌទួលគោកអាណត្តិទី២ នៅក្នុងវត្តនាគវ័ន ក្រោមវត្តមាន លោកលី ណារុណ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក លោក មែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និង មានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ផងដែរ។
លោកឯក ឃុន ដឿន បានលើកឡើងថា ចំពោះបញ្ហាភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងភូមិ ប្រសិនបើចៅសង្កាត់ទាំងអស់ចេះ ចលនាប្រជាពលរដ្ឋឲ្យចូលរួម ជាមួយសង្កាត់ ពិតជាល្អប្រសើរណាស់ ។
លោកបន្តថា រាល់ការចុះហត្ថលេខាអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ ធ្វើអ្វីមួយក្នុងសង្កាត់ លោកចៅសង្កាត់ កុំសុំលុយពីប្រជាពលរដ្ឋ ប៉ុន្តែយើងគួរសុំជាអំពូលភ្លើងសូឡា(អំពូលប្រើថាមពលព្រះអាទិត្យ) ឬជាបង្គោលភ្លើង ជាខ្សែភ្លើង ឬជាសម្ភារអ្វីផ្សេង ដែលជាតម្រូវការចាំបាច់ សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋានវាប្រសើរជាងសុំលុយ ពីប្រជាពលរដ្ឋដើម្បីទុកក្នុងហោប៉ាវខ្លួនឯង ។

លោក ឯក ឃុនដឿន មានប្រសាសន៍បន្តទៀត
ថា កន្លងមកបេះខណ្ឌទួលគោក បានទទួលផ្ការំដូល២ទង ពីការចូលរួមប្រលងប្រណាំងទីក្រុងស្អាត ដែលនេះគឺជាមោទនភាព របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ យើងក៏មិនអាចទទួលបានជ័យលាភីនេះដែរ ដូច្នេះទេ យើងត្រូវ ចូលរួមប្រលងប្រណាំងទីក្រុងស្អាតនេះបន្តទៀត ។
ចំពោះបញ្ហាសំណូមពរ របស់ប្រជាពលរដ្ឋជុំវិញការដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងមូលដ្ឋានសង្កាត់បឹងកក់ ទី១ និងបឹងកក់ទី២ នោះ លោក ឯក ឃុនដឿន បានប្រគល់ភារកិច្ចនេះ ទៅចៅសង្កាត់ ដោយប្រើកញ្ចប់ថវិកាគម្រោងរបស់សង្កាត់ ។
ក្នុងឱកាសនោះដែរ លោក មែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ បានលើកឡើងថា គិតមកពេលនេះ អាយុកាលរបស់ក្រុមប្រឹក្សាខណ្ឌយើងបាន២អាណត្តិហើយ ។ រាជរដ្ឋាភិបាលបង្កើតឲ្យមានក្រុមប្រឹក្សា រាជធានី ខេត្ត ស្រុក ខណ្ឌ សង្កាត់ និងឃុំនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាល របស់រាជរដ្ឋាភិបាល ពីថ្នាក់ជាតិដលល់ថ្នាក់ក្រោមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង