ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេសាបមុខឃ្លាំងសាំង តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ការដ្ឋានទាំងមូលសម្រេចបាន៣៥ភាគរយហើយ

151

ភ្នំពេញ៖ ការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ ដែលកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន៣៥ភាគរយហើយ

   លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញអោយដឹងនៅព្រឹកថ្ងៃទី២២ធ្នូនេះថា  ការដ្ឋាន សាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះ ការដ្ឋានទាំងមូលសម្រេចបាន៣៥ភាគរយហើយ ដោយក្រុមការងារបានសម្រុកធ្វើការងារនេះទាំងយប់ទាំងថ្ងៃ សំដៅធ្វើយ៉ាងណាអោយបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។

   គួរបញ្ជាក់ថា ស្ពានបេតុងដែលស្ថាបនានៅអម ជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រមានទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ,២៥ម៉ែត្រ សងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន , គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ

  ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OOOCICដោយប្រើរយៈពេលវេលា២៨ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន៣៥លានដុល្លារអាមេរិក

  ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ៥ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញនិង ជា សមិទ្ធផលថ្មីមួយទៀតជាចំណងដៃសម្រាប់រាជធានី ភ្នំពេញ

    គួររំលឹកផងដែរថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧កន្លងមកនេះ បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយ ស្ពានបាឡេដែលបានស្ថាបនារួចនឹងបានដាក់ឱ្យ ប្រជាពលរដ្ឋបានធ្វើដំណើ ឆ្លងកាត់ប្រមាណ២ឆ្នាំ ហើយ

 

អត្ថបទដែលជាប់ទាក់ទង