អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចុះចែកអំណោយដល់ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣ គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី១
ភ្នំពេញ៖រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់ច្រាំងចំរេះទី១ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន ៣ គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ ។
ក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់ អនុសាខាខណ្ឌ មកឧបត្ថម្ភដល់គ្រួសារទាំង ៣ ដោយក្នុងមួយគ្រួសារៗ ទទួលបាន គ្រឿងបរិភោគ និងថវិកាមួយចំនួន៕