ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភួង ពិសិដ្ឋសម្លៀងកណ្ដាប់ដៃ ស្វាគមន៍ថាន់ ប៊ុនរ៉ុង

63

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Cardសម្រាប់យប់ថ្ងៃទី២៦ធ្នូអ្នកប្រដាល់ថាន់ ប៊ុនរ៉ុងក្លិបកងយោធពលខេមរភូមិន្ទត្រូវ បានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ភួង ពិសិដ្ឋក្លិបខេត្តរតនគីរី ។
អ្នកប្រដាល់តាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

ជីវិតលើសង្វៀនរបស់ប៊ុនរ៉ុងខ្ចីជាងពិសិដ្ឋទេតែអ្នកប្រដាល់រូបនេះ ហាក់ដូចជាឆាប់ទទួលបានបនូវភាពល្បីល្បាញ ដោយសារតែការប្រកួតរបស់គេភាគច្រើនបានទទួល ជ័យជំនះហើយប្រសិនបើគេចាញ់
នោះក៏គេធ្វើឲ្យគូប្រកួតវេទនា និង ឈឹសាច់ខ្លាំងណាស់ដែរ ។

គេជាអ្នកប្រដាល់ដែលមានកលល្បិចល្អរហ័សទាំងកែង ជង្គង់ ចំពោះកណ្ដាប់ដៃរបស់គេក៏មិនអាចមើលស្រាលបានដែរ អ្នកប្រដាល់វ័យក្មេងរូបនេះចូលចិត្តវ៉ៃប្ដូរហើយការវ៉ៃប្ដូររបស់គេ ភាគច្រើនបានទទួលលទ្ធផលល្អទៀតផង ។
ចំពោះភួងពិសិដ្ឋវិញទោះបីកែងនិងជង្គង់របស់គេ មិនសូវអស្ចារ្យក៏ពិតមែនតែគេទាត់ចេញបានធ្ងន់ល្អ រីឯកណ្ដាប់ដៃរបស់គេវ៉ៃចេញមានប្រសិទ្ធិភាពល្អណាស់ មិនតែប៉ុណ្ណោះធ្ងន់ទៀតផង ។

សុមបញ្ជាក់ថាពិសិដ្ឋខ្សោយជើងក្រោមបន្តិចហើយការប្រកួតជាមួយពិសិដ្ឋគេ
ត្រូវដឹងថាបើវ៉ៃផ្ដាច់ឲ្យបានកាន់តែឆាប់ គឺកាន់តែប្រសើរព្រោះអ្នកប្រដាល់រូបនេះ បន្ទាប់ពីត្រូវរបួសគេកាន់តែវ៉ៃអស្ចារ្យ ។នរណាជាអ្នកឈ្នះនៅក្នុងការប្រកួតនេះ ?

សូដា សុវណ្ណម៉ាយក្លិបគោព្រៃគុនខ្មែរត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ពេជ្រ កក្កដារបស់ក្លិបចលនាយុវជន១៥៧គុនខ្មែរ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ស៊េរីថ្មីដូចគ្នាតែសុវណ្ណម៉ាយ ត្រូវបានអ្នកទស្សនាស្គាល់ច្រើន ដោយសារតែគេឧស្សាហ៍បានឡើងសង្វៀនប្រកួតហើយការប្រកួតភាគច្រើន គេបានទទួលលទ្ធផលល្អទៀតផង ។ចំពោះកក្កដាមិនសូវមាននរណាស្គាល់នោះទេតែបើតាមការអះអាងពី
មន្ត្រីខាងផ្គូរផ្គងវិញនោះថាកក្កដាមិនអន់ទេ ទើបគេហ៊ានដាក់ឲ្យប្រកួតជាមួយសុវណ្ណម៉ាយបែបនេះ ។
នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នា ។ដោយសារពួកគេជាអ្នកប្រដាល់ជើងថ្មីដូចគ្នា មិនដឹងថានរណាសំណាងល្អនោះឡើយ ។

ខ្លាចាស់ងួន គាក្លិបតាឡីដំរីមានរិទ្ធប្រកួត ជាមួយអ្នកប្រដាល់សយ សុខក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យ ដោយពួកគេប្រកួត គ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ងួន គាការប្រកួតរបស់គេមិនសូវជាជួបសំណាងល្អនោះឡើយ តែគេជាអ្នកប្រដាល់មួយរូប ដែលពុំធ្លាប់ត្រូវគូប្រកួតវាយឲ្យសន្លប់ឡើយ ។គេចាញ់មែនតែគូប្រកួតរបស់គេ ដែលឈ្នះនោះក៏ទ្រមខ្លួនដែរ ។អ្នកប្រដាល់រូបនេះមានចិត្តធំកណ្ដាប់ដៃរហ័សធ្ងន់ ព្រមទាំងមានភាពអំណត់ខ្ពស់ ។
ការវ៉ៃចេញរបស់គេមិនសូវមានកលល្បិចទេគឺវ៉ៃចេញក្នុង លក្ខណៈត្រង់ៗដែលគូប្រកួតងាយ នឹងការពារតែគែវ៉ៃដោយចិត្តត្រជាក់គឺ បើឧិកាសអាចស៊ីបានគេស៊ីភ្លាមដោយមិនបំពានគូប្រកួតឡើយ ។
ចំពោះសយ សុខវ៉ៃរបៀបឆេវឆាវបន្តិចហើយគេមិនដែល អនុគ្រោះដល់គូប្រកួតឡើយ បើវ៉ៃមួយដៃឲ្យគូប្រកួតសន្លប់បានគេនឹងធ្វើភ្លាម ។តែជួបជាមួយងួន គាទំនងជាមិនស្រួលទេចាំមើលនរណាឈ្នះ ?
ខ្លើយ ណានក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺជួបប្រកួតជាមួយអ្នកប្រដាល់សាន់ ហាក់ឡាយ របស់ក្លិបយុវវាលស្បូវខ័ណ្ឌច្បារអំពៅ ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៥៤គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង