ក្រោយមានវិវាទដីធ្លី នៅចំណុចអូរតាសេក ពលរដ្ឋមួយចំនួនបិទផ្លូវសម្តេចសង្ឃទេពវង្ស
ព្រះសីហនុ ៖ ករណីពលរដ្ឋមួយចំនួនបិទផ្លូវសម្តេចសង្ឃទេពវង្ស នាព្រឹកថ្ងៃ២៣ ធ្នូ ២០២០នេះ បានបើកដំណើរការវិញហើយ នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃដដែល ក្រោយមានការសម្របសម្រួល ពីមន្ត្រីក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។
បើតាមលោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ មានប្រសាសន៍ឲ្យដឹងថា ករណីនេះ កើតឡើងក្រោយមានវិវាទដីធ្លី នៅចំណុចអូរតាសេក ម្តុំជិតទីតាំងដីសង្គមកិច្ច ស្រុកស្ទឹងហាវ ក្នុងនោះអាជ្ញាធរស្រុក បានណែនាំឲ្យគូភាគីទំនាស់ ទៅជួបជុំដោះស្រាយគ្នា នៅសាលាស្រុកតាមនីតិវិធីច្បាប់៕