អភិបាលខណ្ឌចំការមនចែក ថវិការបស់សម្ដេចតេជោជូនប្រជាជន១៦នាក់ដែលធ្វើចត្តាឡីស័កនៅសង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះបានអញ្ជេីញជាអធិបតីភាពក្នុងពិធីចែកថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដេីមថ្កូវចំនួន ១៦នាក់ ស្រី ០៨នាក់ ដែលបានចត្តាឡីស័កចំនួន ១៤ថ្ងៃពេញ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ ២៨វិច្ឆិកា” ហេីយធ្វេីតេស្តអវិជ្ជមានវីរុសកូវីដ-១៩៕