ថវិកាជាង១៤០០លានរៀល ប្រគល់ជូន ក្រុមអត្តពលិកម្ចាស់មេដាយកីឡា៣ប្រភេទនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
ភ្នំពេញ៖លោក សុខ សប្បាយណា និងលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងការវិធីប្រគល់ប្រាក់រង្វាន់ជ័យលាភីដល់កីឡា៣ប្រភេទរួមមានកីឡាប៉េតង់ វ៉ូវីណាម និងតុងហ្គីលម៉ូដូ ២០១៩នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោកហ៊ុនសាមុតប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាបានប្រាប់ឲ្យដឹងថាសម្រាប់ប្រាក់រង្វាន់ដែលត្រូវប្រគល់កីឡា៣ប្រភេទកីឡាប៉េតង់ វ៉ូវីណាម និងតុងហ្គីលម៉ូដូក្នុងទឹកប្រាក់ជាង១៤០០លានរៀលលើកការប្រកួតកីឡាកម្រិតអាស៊ី និងពិភពលោក។ ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ ឆ្នាំ២០១៩ “The 3rd Asian Patanque Championships 2019 Hanoi នៅប្រទេសវៀតណាមនោះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាដណ្តើមមេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងកីឡាតុងហ្គីលម៉ូដូទទួលបានមេដាយសំរិទ្ធ៣នៃព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូកម្រិតពិភពលោកនៅកូរ៉េខាងត្បូង។
ចំពោះក្រុមកីឡាករកីឡាការិនីវ៉ូវីណាមកម្ពុជាដណ្តើមមេដាយ៣១គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” មេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង៕