ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ចំនួន ១៦​នាក់ រស់នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ហើយ​ធ្វើតេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទទួលបាន​ថវិកា​ឧបត្ថម្ភ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

48

 

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ ចំនួន ១៦​នាក់ ស្រី ០៨​នាក់ រស់នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដែល​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ពេញ ហើយ​ធ្វើតេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ បាន ទទួល​ថវិកា​ឧបត្ថម្ភ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម រយៈ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​អភិបាល រង​ខណ្ឌ​, នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ​, ប្រធាន​-​អនុប្រធាន​ការិយាល័យ​-​អង្គភាព​ទាំង​១១, រដ្ឋបាល​សង្កាត់​ផ្សារ​ដើម ថ្កូវ និង​មន្ត្រី​ពាក់ព័ន្ធ ។​

​លោក ថេ​ង សុ​ថុល បាន​ថ្លែងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានទទួល​ថវិកា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និង​បានប្រគល់​មកដល់​រដ្ឋ​បាល​ខណ្ឌចំការមន សម្រាប់​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ប្រជាពលរដ្ឋ​មាន​ជីវភាព ខ្វះខាត ដែល​បាន​រង​ផលប៉ះពាល់​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ដោយ​ពលរដ្ឋ​ខ្លះ បានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​ពេញ និង​បានធ្វើ​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ផងដែរ ។​

​លោក​អភិបាលខណ្ឌ បាន​បញ្ជាក់ជូន​បងប្អូន​ពលរដ្ឋ​ថា ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ប្រមុខ​រាជរដ្ឋាភិបាល បានគិត​គូរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​រង​ផលប៉ះពាល់​ក្នុង ព្រឹត្តិការណ៍​សហគមន៍​នេះ ដោយបាន​ឧបត្ថម្ភ​ថវិកា​ដល់​ពលរដ្ឋ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ក្នុង​ម្នាក់ៗ​ចំនួន ៣០​ម៉ឺន​រៀល ក្នុង​រយៈពេល​១៥​ថ្ងៃ ដោយ​ផ្តោត​សំខាន់​លើ​គ្រួសារ​ជួប​ការលំបាក ។​

​ជាមួយគ្នានេះ លោក ថេ​ង សុ​ថុល ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចេះ​រស់នៅក្នុង​បរិបទ​ថ្មី ដោយ​អនុវត្ត​ឲ្យ បាន​តឹងរឹង​បំផុត​ចំពោះ​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ផ្សព្វផ្សាយ​បន្ត​ជូន​ដល់ គ្រួសារ​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​បាន​ត្រឡប់​មកពី​ក្រៅ​ស្រុក ត្រូវតែ​អនុវត្ត​នូវ​វិធានការ​ច​ត្តា​ឡី​ស័ក ដើម្បី​សុខភាព ខ្លួនឯង គ្រួសារ និង​សង្គម​ទាំងមូល ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​កើតមាន​ក្នុង​សហគមន៍ ហើយ ប្រសិនបើ​នៅក្នុង​មូលដ្ឋាន មានការ​សង្ស័យថា មាន​អា​ការៈខុស​ប្រក្រតី​ត្រូវ​រាយការណ៍​មក​មន្ត្រី​សុខាភិបាល ឬ​អាជ្ញាធរ ដែល​នៅ​ជិត​បំផុត និង​ធ្វើការ​ផ្តល់ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ជួយ​គ្នា​ទប់ស្កាត់ និង​ព្យាបាល​បាន​ទាន់ពេលវេលា ។​

​ក្នុងឱកាស​នេះដែរ ក្រៅពី​ថវិកា​ឧ​ប​ត្ត​ម្ភ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​, លោក​អភិបាលខណ្ឌ​ចំការមន ក៏បាន​នាំយក​អង្ករ ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ១៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ ១​បាវ ទម្ងន់ ២០​គីឡូក្រាម និង​ម៉ាស​ចំនួន ១០​ម៉ាស​ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង