ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ពីក្រោយ ស្លាប់កម្មករសំណង់ម្នាក់​

54

 

​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ដឹក​ដី​មួយគ្រឿង បុក​ម៉ូតូ​ពី​ខាងក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​នៅម៉ោង ១២ និង ៥០ នាទី​ថ្ងៃ​ពុធ​ទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ទួល​លាភ សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​សព​មាន​ជនរងគ្រោះ ឈ្មោះ​រស់ ចាន់ណា​រ៉េត ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​កម្មករសំណង់ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ប្រពន្ធ និង​កូន​៤​នាក់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​គុប​អត់​ផ្លាកលេខ​មួយគ្រឿង ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​ដឹក​ដី​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ចង្កូត​ស្តាំ PP-14 57 ធ្វើដំណើរ​ស្របគ្នា​ទិសដៅ​ពី​លិច​មក​កើត ជ្រុល​មក​បុក​ពី​ខាងក្រោយ ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​បាក់ក​ស្លាប់ នៅលើ​ម៉ូតូ​យ៉ាង​អាណោចអាធ័ម ចំណែកឯ​តែ​កុង​រថយន្ត ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្នោរ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​​៕​

អត្ថបទដែលជាប់ទាក់ទង