ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលរាជធានី គំរោងស្តារប្រឡាចំនួន១២ខ្សែក្នុងចំណោមប្រឡាយ៣៧ខ្សែដែលត្រូវស្តារឡើងវិញ បើទោះបីជួបបញ្ហាជំងឺកូវីដ-១៩ក្តី

70

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលើកគំរោងស្តារប្រឡាចំនួន១២ខ្សែក្នុងចំណោមប្រឡាយ៣៧ខ្សែដែលត្រូវស្តារឡើងវិញ ទោះបី ជួបការលំបាកលើថវិកា ដោយសារជួបបញ្ហាផ្ទួនៗពិសេសជំងឺកូវីដ១៩ដែលត្រូវចំណាយថវិកាច្រើនយ៉ាងណាក្តី។

  មន្ត្រីដដែលបន្តថា ប្រឡាយបង្ហូរទឹក ក៏ដូចអាងស្តុកទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានសត្រូវច្រើន សូម្បីវត្តក៏ចាក់ដីលប់ប្រឡាយដែរ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាការពារអោយបាន។

  នេះបើតាមការលើកឡើងពីមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី២៤ធ្នូនេះនៅសលារាជធានីភ្នំពេញ

  លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៏ថា ប្រឡាយប្រមាណ១២ខ្សែនៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ។កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមកពេលយើងចុះទៅកាយស្តារប្រឡាយរំដោះទឹក គឺសុទ្ធតែដីមានកម្មសិទ្ធរបស់គេទៅហើយ នោះហើយជាបញ្ហា។ តែទោះបីយ៉ាងណា យើងខិតខំដោះស្រាយអោយអស់លទ្ធភាពដែលមាន។

   ពាក់ពន្ធ័នឹងរឿងបុរស ឈ្មោះគង់ រៃយ៉ានិងប្រពន្ធដែលវិលត្រឡប់មកពីប្រទេសថៃហើយគេចវេសមិន  ព្រមធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺអាចមានទោស តែអាជ្ញាធរយើងបានអញ្ជើញទាំង២នាក់ប្តីប្រពន្ធនេះទៅធ្វើចត្តាឡីសក័រួចហើយ ដោយទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់និងថ្លែងអំណរគុណដល់អាជ្ញាធរដែលបានធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវបញ្ជៀសការឆ្លងរាលដាលជំងឺកូវិដ១៩ក្នុងសហគមរបស់បងប្អូន ដែលការងារនេះគឺជាបច្ចេកទេសសុទ្ធសាធមិនមែនដូចការចោទប្រកាន់ទៅជារឿងនយោបាយនោះទេ។

   លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងបុព្វហេតុបំរើប្រជាពលរដ្ឋ និងលើកទឹកចិត្តអោយមានការខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមតំរូវការ និងសំណូមពរឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធ  ភាពថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង