ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវតី​អង់គ្លេស​ដែល ស្លាប់​នៅ​កោះរុង​ឆ្នាំមុន​ត្រូវ បាន​គេ​រកឃើញថា ត្រូវគេ​ដាក់ ថ្នាំ​រួចហើយ​រំលោភ​សម្លាប់​បំបិទ​ភ​ស្ដ​តាង​

63

ភ្នំពេញ​៖ របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចក្រភព​អង់គ្លេស​បានបង្ហាញ​ជាថ្មី​នូវ​អាថ៌កំបាំង នៃ​ការស្លាប់​ដ៏​គួរឱ្យ​សោកស្តាយ​របស់​អ្នកធ្វើដំណើរ​ជនជាតិ​អង់គ្លេស គឺ​យុវតី Amelia Bambridge ក្នុង​ឆ្នាំ​២០១៩ ដែល​សាកសព​របស់​នាង​ត្រូវបាន​គេ​រកឃើញ​អណ្តែត​នៅ​ឈូង សមុទ្រ​ថៃ​បន្ទាប់ពី​នាង​បាន​បាត់​ខ្លួន​បន្ទាប់ពី​មាន ពិធីជប់លៀង​មួយ​នៅលើ​ឆ្នេរ​ប៉ូ​លិ៏​ស​របស់​កោះរុង​។​

យោងតាម​ការ​សែត The Mirror បាន​ឲ្យ​ដឹងថា​ការធ្វើ​តេ​ស្តិ៍​គីមីវិទ្យា​នៅ​ចក្រភព​អង់គ្លេស​បានបង្ហាញ​ថា ការធ្វើ​កោសល​វិ​ច្ឆ័​យ​បាន រកឃើញ​ថ្នាំ GHB ដែល ជា​ថ្នាំ​សណ្តំ​នៅក្នុង​រាង​កកាយ​របស់​នាង ដែលជា​ទូទៅ​ត្រូវ បាន​ជន​បំណង​អាក្រក ប្រើប្រាស់ ដើម្បី​ដាក់​លើ​នារី ក្នុង​គោលបំណង​រំលោភ ដែល​ធ្វើឱ្យមាន​ការសង្ស័យថា នាង​ត្រូវបាន​គេ​ដាក់​ថ្នាំ មុនពេល នាង​ស្លាប់​។ ថ្នាំញៀន​សប្បាយ MDMA និង​ថ្នាំ​សណ្តំ MDA ក៏ត្រូវ បាន​គេ​រកឃើញ​ផងដែរ ប៉ុន្តែ​ក្រុម​គ្រួ សារ​របស់​នាង បាន​អះអាងថា នាង​គ្មាន​ផ្លូវ​លេបថ្នាំ ទាំង​នោះទេ​។​

អ្នកនាំពាក្យ​ប៉ូ​លិ៏​ស​អង់គ្លេស បាន​និយាយថា​៖ គ្រួសារ​របស់​នាង​បានស្នើ​សុំ​ឲ្យ​ប៉ូលីស​ប្រគល់​សំណាក​ដែល​ត្រូវ បាន​ពិនិត្យ​ទៅ​ឲ្យ​ពួកគេ​។ ដោយ មាន​ជំនួយ​ពី​ប៉ូលីស​ក្រុង Susex ដែល​បានផ្តល់​ថវិកា ដល់​ការធ្វើ​តេស្ដ​គីមីវិទ្យា សំណាក​ត្រូវបាន​ពិនិត្យ​និង​បង្ហាញ​ពី​វត្តមាន​របស់ MDMA, MDA និង GHB ។​

​លទ្ធផល នៃ​ការធ្វើ​តេស្ត​នេះ​ត្រូវបាន​បញ្ជូនទៅ​នគរបាល​កម្ពុជា ជាច្រើន​ខែ​កន្លងមកហើយ ប៉ុន្តែ​ក្រុមគ្រួសារ របស់ Amelia មិនបាន​ទទួល​ការ ឆ្លើយតប​ពី នគរបាល កម្ពុជា​នោះទេ​។​
មន្ត្រីនគរបាល​កម្ពុជា និយាយថា​៖. ពួកគេ​មិនបាន​ទទួល​ឯកសារ​ណាមួយ​ពី​ក្រុមគ្រួសារ​របស់ Amelia ទេ ហើយ​បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​។​
​កត្តា​នេះ បាន​ជះ​ចំណាប់អារម្មណ៍​មកលើ ឆ្នេរ​ប៉ូលីស ដ៏​ល្បីល្បាញ នៃ​កោះរ៉ុង ដែលជា​កន្លែង​នៅតែមាន មនុស្ស ជប់លៀង​កុះករ បើទោះបី ជាមាន​បម្រាម​មិន ឲ្យ មាន​មនុស្ស ជួបជុំ​លើសពី​២០​នាក់ ដើម្បី​ការពារ ការ ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។​
ពិធីជប់លៀង​ទាំងនេះ​ល្បី​ថា ជា​បណ្តុំ​នៃ​ការប្រើ ប្រាស់​គ្រឿងញៀន និង​អាកប្បកិរិយា​ខុសច្បាប់​ដទៃទៀត ដែល​ហាក់ដូចជា​រីកដុះដាល​នៅក្រោម​ច្រមុះ​របស់​អាជ្ញាធរ​មូលដ្ឋាន​។​

ម្ដាយ​របស់ Amelia គឺ​អ្នកស្រី លីន​ដា បាន​និយាយថា​៖ ខ្ញុំ​ជឿជាក់ថា មានការ​លាក់បាំង​មួយ ចំនួន​។ Amelia មិនមែនជា​អ្នក​ប្រើ​គ្រឿងញៀន​ទេ នាង​មិនបាន​សេព​គ្រឿងញៀន​នៅ​ចក្រភព​អង់ គ្លេ​ស ទេ​។ នាង​ដឹងខ្លួន​ណាស់​នាង​មិនដែល​ផឹក​រហូតដល់​នាង​មិនដឹងថា​នាង​កំពុង​ធ្វើ​អ្វី​នោះដែរ​។

លោកស្រី​បន្តថា​៖ ខ្ញុំ​គិតថា​ភេសជ្ជៈ​របស់​នាង​ត្រូវបាន​គេ​ដាក់​ថ្នាំ​។ ខ្ញុំ​គិតថា វា​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​មិន​ស្រួល​ហើយ​នាង​ក៏បាន​ចុះទៅ​កន្លែង​ថ្ម​ខាងក្រោម​ដើម្បី​អង្គុយ​មួយ​ភ្លែត ហើយ​ត្រូវបាន​ខ្យល់​បក់​ឲ្យ​ដួល​ឬ​ដួលសន្លប់​។ យើង​មិនដឹងថា មាន​អ្វី​កើតឡើង​នៅ លើ​កោះ​ទាំងនេះ​ទេ​។ មិនមាន​ស្ថានីយ៍​ប៉ូលីស​នៅ​កោះរ៉ុង មិនមាន​សេវាកម្ម​បន្ទាន់ ពោលគឺ​មិនមាន​អ្វី​ទាំងអស់​ក្រៅពី​ផ្ទះសំណាក់​ដែល​រៀបចំ​ពិធីជប់លៀង​លើ​ឆ្នេរ​នោះដែរ ។ គឺ​អ្វីៗ​កើតឡើង​សុទ្ធ​តែមាន​គម្រោង​ទុក​មុន​ទាំងអស់ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង