ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពូ​បង្កើត​ម្នាក់ ​បាន​ចាប់​ក្មួយ​ស្រី​ខ្លួនឯង​ បំពាន​សេពសន្ថវៈ​នៅ​ក្នុង​ចំការ

64

សៀមរាប៖ កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនបុរសជាកម្មករសំណង់ម្នាក់ទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ករណីចាប់រំលោភក្មេងស្រីវ័យទើបតែ១០ឆ្នាំបានសម្រេច។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

អធិការនគរបាលស្រុកស្វាយលើ គឺលោកវរសេនីយ៍ឯកស៊ុន អេង បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះមួក ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់និងបទល្មើសរំលោភសេពសន្ថវៈ។

លោលោកបន្តថា អង្គហេតុនៃរឿងនៅវេលាម៉ោង១០នឹង៤០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ រ ស.ត ភេទស្រី អាយុ១០ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះបានទៅដាំបង្គោលរបង និងដាក់លួសបន្លានៅចំណុចដីចំការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាមួយឪពុកបង្កើតនិងពូព្រមទាំងជនសង្ស័យ។ ពេលទៅដល់ចំណុចដីចំការឪពុកជនរងគ្រោះបានដាំបង្គោលរបងនៅចំងាយពីជនរងគ្រោះប្រហែល២០០ម៉ែត្រ ចំណែកជនសង្ស័យ និងជនរងគ្រោះបានវាយបន្លាលួសជាមួយគ្នាដោយជនរងគ្រោះជាអ្នកទាញបន្លាលួសជនសង្ស័យជាអ្នកដំបន្លាលួសភ្ជាប់និងបង្គោលរបង នៅពេលជនរងគ្រោះហត់អស់កម្លាំង ជនរងគ្រោះក៏បានទៅសំរាកនៅព្រៃល្បះក្នុងចំការ។ ឃើញជនរងគ្រោះចូលព្រៃដូចនេះជនសង្ស័យក៏ដើរតាមពីក្រោយសំដៅទៅរកជនរងគ្រោះហើយបានធ្វើសកម្មភាពចាប់ផ្តូលជនរងគ្រោះទៅនិងដីរួចសង្កត់ជនរងគ្រោះ សំរាតខោជនរងគ្រោះត្រឹមក្បាលជង្គងរួចជនសង្ស័យស្រាតខោរបស់ខ្លួនធ្វើសកម្មភាពយកប្រដាប់ភេទសកចូលប្រដាប់ភេទជនរងគ្រោះបានប្រហែលមួយថ្នាំងដៃជនរងគ្រោះឈឺចុកចាប់ក៏ខំរើបំរាស់និងស្រែកយំស្របពេលនោះឪពុកជនរងគ្រោះមកទាន់ជនសង្ស័យក៏ឈប់សកម្មភាពហើយគេចខ្លួននៅក្នុងដីចំការ។ ឪពុកជនរងគ្រោះនិងជនរងគ្រោះបានត្រឡប់មកផ្ទះហើយរាយការណ៍ជួនសមត្ថកិច្ច។

លោកបន្ថែមថា សម្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរ រូបគេបានសារភាពថាពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់មែន។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកស្វាយលើ កំពុងកសាងសំណុំរឿងនេះដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង