ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ

60

 

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះ សីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋ បាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ នៅសាលាខេត្តព្រះ សីហនុ រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។

កិច្ចប្រជុំមានរបៀបវរ:ចំនួន៥
១.បើកកិច្ចប្រជុំ
២.របាយការណ៍ ស្តីពីស្ថាន ភាពព្រំប្រទល់របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នីមួយៗ (ដោយក្រុង ស្រុក សាម៉ី)
៣.សំណើរ និងសំណូមពរការងារពាក់ព័ន្ធ នឹងកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។
៤.ធ្វើពិភាក្សារវាងក្រុង ស្រុក
៥.មតិបូកសរុបឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

បន្ទាប់ពីធ្វើពិភាក្សារវាងក្រុង ស្រុក ទាំង ៥រួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងឯកភាពលើផែនទី ព្រំប្រទល់ លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ អនុក្រឹត្យ និងព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រមទាំងបានណែនាំឱ្យមន្ទីរដែនដី ១.ចុះពិនិត និងកំណត់ព្រំប្រទល់ក្រុង ស្រុក ឃុំ សង្កាត់។ ២.បោះបង្គោលកំណត់ព្រំប្រទល់ក្រុង ស្រុកទាំង៣ មានដូច ជា ក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ដើម្បីធ្វើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព កាត់បន្ថយបាននូវទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ៕

   

អត្ថបទដែលជាប់ទាក់ទង