ឆេះផ្ទះមួយ នៅច្បារអំពៅ បណ្តាលមកពីផ្ទុះស្សេខ្សែភ្លេីង ម្
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះមានករណីអគ្គីភ័យមួយកេីតឡើង នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ
បណ្តាលមកពីផ្ទុះស្សេខ្សែភ្លេីង ម្ចាស់ផ្ទះឈ្មោះ គិន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ លក់ដូរ ។
ធ្វើឲ្យខូចខាតរោងឈេីប្រក់ស្បូវទំហំ ៤មx៤ម ខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន។
ក្នុងករណីអគ្គីភ័យនេះក៏មានការជួយអន្តរាគមន៍ គ្រប់គ្រងពន្លត់បានទាំងស្រុងពីសំណាក់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ មន្រ្តីខណ្ឌច្បារអំពៅ សង្កាត់ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ប្រើប្រាស់អស់១គ្រឿង ៕