ក្រុមឈ្មួញកំពុងសម្រុកដឹកខ្សាច់ កាត់ទីក្រុងភ្នំពេញ នាម៉ោងហាមឃាត់
ភ្នំពេញ៖ចុមយក្សតាមការសង្កេតមើលជាក់ស្ដែងរយះពេលប៉ុន្មានថ្ងៃនេះ ឡានដឹកខ្សាច់ប្រភេទធុនធំកំពុងតែសម្រុកដឹកជញ្ជូនខ្សាច់ ចេញពីដេប៉ូខ្សាច់នៅចាក់អង្រែលើនិងដេប៉ូខ្សាច់នៅខណ្ឌច្បារអំពៅ យ៉ាងគគ្រឹកគគ្រេងដោយឆ្លងកាត់ភូមិសាស្ត្រខណ្ឌចំនួន៣គឺខណ្ឌច្សារអំពៅ.ខណ្ឌមានជ័យ និង ខណ្ឌចំការមន រាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ផ្លូវជាតិលេខ១តាមស្ពានព្រះមុនីវង្សចាស់ថ្មីដោយកាត់តាមក្រោមស្ពានអាកាសក្បាលថ្នល់និងមហាវិថីព្រះមុនីវង្សក្នុងមូលដ្ឋានខណ្ឌចំការមនដោយបង្កការកកស្ទះចរាចរណ៍និងប៉ះពាល់បរិស្ថានដោយដីខ្សាច់ធ្លាក់ជ្រុះពីឡានមកលើផ្លូវប្រឡាក់។
សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនដីខ្សាច់តាមឡានធុនធំនេះនៅម៉ោងហាមឃាត់របស់អាជ្ញាធរភ្នំពេញ ដូចនេះថ្នាក់លើជួយមើលផង៕