ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

47

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោកស្រី អ៊ូ ធីតា​ពៅ អមដំណើរ​ដោយ​លោកស្រី ប្រាក់ ច័ន្ទ សុខា សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី​អភិបាលរង​ខេត្ត និង​លោកស្រី​នាយិកា​ហិរញ្ញវត្ថុ​សាលាខេត្ត អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​ថវិការ ឧបត្ថម្ភ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

​លោក ហ៊ឺ​ម ចាន់​វិបុល អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា​ជា​មធ្យម​មាន​ស្ត្រី​ចូលមក​សម្រាលកូន​ពី ៦​ទៅ ៧​នាក់​នាក់​ក្នុង​មួយថ្ងៃ ដោយឡែក​នៅ​ថ្ងៃទី​២៥ ខែធ្នូ​នេះ មាន​ស្ត្រី​ចូលមក​សម្រាល និង​ត្រៀម​សម្រាលកូន​សរុប​ចំនួន ២៧​នាក់ ។

​ក្នុងឱកាស​នោះ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក៍បាន​នាំយក​អំណោយ​មានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារ​មួយចំនួន និង​ថវិកា​ចំនួន ២.០០០.០០០ រៀល និង​លោកជំទាវ សមាជិក​ក្រុមប្រឹក្សា មាន​ថវិកា និង​សម្ភារ​សម្រាប់​ទារក ឧបត្ថម្ភ​ជូន​លោកស្រី ធូ សុធា​រ៉ា ជា​មន្ត្រី​កិច្ចសន្យា​សាលាខេត្ត​ការិយាល័យ​សរុប និង​ពត៌មាន ព្រមទាំង​ផ្តាំ​ផ្ញើឱ្យ​ថែទាំ​សុខភាព​ខ្លួនឯង និង​ទារក ពិសេស​ការ​បំបៅកូន​ទឹកដោះ​ដំបូង ធ្វើឱ្យ​ក្មេង​មាន​សុខ​ភាពល្អ ។

​លោក​អភិបាលខេត្ត និង​លោកជំទាវ ក៍បាន​អញ្ជើញ​សួ​សុខទុក្ខ​ស្ត្រី​ចូលមក​សម្រាល​កូ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ស្ត្រី​ចូលមក​សម្រាលកូន ២៧​នាក់ ក្នុង​ម្នាក់ ១០០,០០០​រៀល ៕​

អត្ថបទដែលជាប់ទាក់ទង