ផ្ទុះស៊ីទែនប្រេងបណ្តាលឲ្យកម្មករម្នាក់ស្លាប់ ខណៈកំពុងជួសជុលទូក
ព្រះសីហនុ ៖ កម្មករជួសជុលទូកម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយសារផ្ទុះស៊ីទែនប្រេង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទីព្រឹក នៅចំណុចអ៊ូទូក(កន្លែងជួសជុលទូក) ស្ថិតក្នុងក្រុមទី១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ ញ៉ិល សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើតភូមិរកាថ្មី ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត ។ ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ៕