ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​មាន​ពិការភាព គោរព​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានផ្តល់​អំណោយ និង​ផ្តល់​ការយកចិត្តទុកដាក់​ដ​ល់​ជន​មាន​ពិការភាព កន្លងមក​

84

 

​ភ្នំពេញ ៖ លោក ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ជា​អគ្គលេខាធិការ​ក្រុម ប្រឹក្សា​សកម្មភាព​ជនពិការ តំណាង​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូន​ដល់​សមាគមន៍​តន្ត្រី​ជនពិការ លោក​ជា ហន និង​បងប្អូន​ដែលមាន​ពិការភាព​រស់នៅក្នុង​អង្គការ PPCIL ដឹកនាំ​ដោយ​លោក ម៉ី សា​ម៉ិ​ត​។​
អំណោយ​ដែល​ចែកជូន​ជន​មាន​ពិការ ភាព​នា​ថ្ងៃនេះ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល អាវយឺត​១ ឃី​ត​១​កញ្ចប់ (​ក្រមា ម៉ាស ជែ​ល​លាងដៃ​១​ឈុត ច្រាស និង​ថ្នាំដុសធ្មេញ សាប៊ូ​ដុស​ខ្លួន សាប៊ូកក់សក់ ថ្នាំ​ការពារ​ជំងឺ​ផ្តាស​សាយ​១​បន្ទះ ថ្នាំ​បន្ថយកំដៅ​១​បន្ទះ​) និង​អាហារ​១​កញ្ចប់ (​បាយ ទឹក​សុទ្ធ ទឹកក្រូច នំ និង​ផ្លែឈើ​) និង​អ្នក​មើលថែ​ជន​មាន​ពិការភាព​សរុប​ចំនួន​៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​រៀល​។​

ក្នុងឱកាស​នោះ ជន​មាន​ពិការភាព​ដែល​ ទទួលបាន​អំណោយ​បាន​ថ្លែង​នូវ​ការគោរព​ដឹងគុណ​ និង​បាន​ថ្លែងអំណរគុណ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៃ​កម្ពុជា ដែល​បានផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា និង​តែង​បានផ្តល់​ការយកចិត្តទុកដាក់​ដ​ល់​ជន​មាន​ពិការភាព​កន្លងមក​។​

​រដ្ឋលេខាធិការ​សង្គម​កិច្ច លោក ឯម ច័ន្ទ​មករា បាន​លើកឡើងថា បើទោះបីជា​ឆ្នាំនេះ​រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​រៀបចំ​កម្មវិធី​ទិវា​ជន​មាន​ពិការភាព ក៏ពិតមែន ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន មិនបាន​បំភ្លេចចោល​ជន​មាន​ពិការភាព​ឡើយ ដោយបាន​បន្ត​ផ្តល់ជូន​អំណោយ និង​ចាត់​ឲ្យ​មន្ត្រី​ចុះសួរសុខទុក្ខ​ជន​មាន​ពិ​ភាព​ដោយផ្ទាល់​ផងដែរ ។

លោក​បាន​បន្ថែមថា ជំនួស​ឲ្យ​ការដែល​រាជរដ្ឋាភិបាល​កម្ពុជា​មិនបាន​រៀបចំ​ទិវា​ជន​មាន​ពិការភាព ប៉ុន្តែ​តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នៅតែ​បន្ត​ការយកចិត្តទុកដាក់​និង​គិតគូរ​ដល់​ជន​មាន​ពិការ​នៅ​កម្ពុជា​ជានិច្ច ជាក់ស្តែង​បាន​ផ្តល់នូវ​អំណោយ​នៅពេលនេះ​ដើម្បី​ជាការ​លើកទឹកចិត្ដដ​ល់​ប្អូន​ដែលមាន​ពិការភាព​។​
លោក ឯម ច័ន្ទ​មករា បានបញ្ជាក់​ឲ្យ​ដឹងថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានសម្រេច​ឲ្យ​បន្ត​ការអនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជុំ​ទី​៤ ចំនួន​៣​ខែ បន្ថែមទៀត គឺ​សម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ​២០២១ នៅក្នុង​គម្រោង​ទទួលបាន​សាច់ប្រាក់​នេះ ក៏មាន​ជន​មាន​ពិការភាព​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ អបអរសាទរ​ដល់ ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ព្រះរាជាណាចក្រ​កម្ពុជា​តែង​បានរៀបចំ​ប្រារព្ធ​មី​ឡឹង ដើម្បី​អបអរ​សារ​ទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា និង​អន្តរជាតិ ៣​ធ្នូ​។ ឆ្នាំ​២០២០​នេះ សកលលោក​បាន​ជួបប្រទះ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ជះឥទ្ធិពល មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ជាហេតុ​មិនអាច​ធ្វើឱ្យមាន​ការជួប​ជុំ​ទ្រង់ទ្រាយ​ធំ ឬ​ប្រារព្ធ​ពិធី​មី​ទ្ទិ​ង​ដូច​សព្វមួយដង​បាន​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង