ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របៀបវារៈ​ចំនួន​៥ ត្រូវបាន​លើក​មក​ពិភាក្សា ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ របស់​ក្រុមប្រឹក្សា​ខ​ណ្ដ​ព្រែក​ព្នៅ អាណត្តិ​ទី​៣

64

 

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក​ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ លោក​សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ និង លោក លោកស្រី លោក​អធិការ លោក​មេបញ្ជាការ និង​ការិយាល័យ​ទាំង​១១ ផងដែរ​។​

​របៀបវារៈ​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ មាន​១- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៨ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​
២- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ប្រចាំឆ្នាំ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ។​៣- ពិនិត្យ និង​អនុម័ត​កម្មវិធី​វិនិយោគ​០៣​ឆ្នាំ​រំកិល​២០២១-២០២៣ របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ។​
៤- ពិនិត្យ និង​អនុម័ត​ស្តីពី​ការបែងចែក​ប្រាក់រង្វាន់​ប្រចាំ​ខែធ្នូ និង​យន្តការ​របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ ។
៥- បញ្ហា​ផ្សេងៗ ៕​

អត្ថបទដែលជាប់ទាក់ទង