ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ រំលឹកដល់ក្រុមបក្សទាំង៤១ ចំណុះសាខាបក្សភូមិដើមម៉ាក់ក្លឿថែទាំសុខភាព

85

ភ្នំពេញ៖កាលព្រឹកថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 2020 នេះនៅទីស្នាក់ការគណបក្សប្រជាជនខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានរៀបចំពិធីជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សចំនួន 41 ក្រុមចំណុះឲ្យគណៈកម្មាធិការសាខាបក្សភូមិដើមម៉ាក់ក្លឿសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីជួបសំណេះសំណាល់នេះដោយប្រព្រឹត្តឡើងក្រោម អធិបតីភាពលោកចេង មុនីរ៉ា អនុប្រធានគណបក្សខណ្ឌនិងជាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និង លោករស់សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅនិងជាប្រធានក្រុមការងារចុះជួយសង្កាត់,លោកពៅ ហួតប្រធានគណៈបក្សប្រជាជនសង្កាត់ច្បារអំពៅទី១និងជាចៅសង្កាត់ច្បារអំពៅទី១។
មានមតិថ្លែងក្នុងឱកាសនោះលោកចេង មុនីរ៉ា អនុប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ និង ជាអភិបាលខណ្ឌច្បារអំពៅបានមានមតិលើកឡើងយ៉ាងក្បោះក្បាយថាមានគណៈបក្សប្រជាជនកម្ពុជាទើបមានអ្វីៗដូចសព្វថ្ងៃនេះពោលគឺចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩រហូតមកដល់បច្ចុប្បន្ននេះគឺគណៈបក្សប្រជាជនកម្ពុជាបានធ្វើការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិនិងប្រជាជនគាត់មានជីវភាពធូរធាផងដែរ។
ជាមួយគ្នានេះផងដែរលោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ា បានមានមតិលើកឡើងដោយរំលឹកទៅដល់បងប្អូនប្រជាជនទូទៅដែលរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូលពិសេសប្រធានក្រុមបក្សទាំង៤១ក្រុមដែលចំណុះអោយអោយគណៈកម្មាធិការសាខាបក្សភូមិដើមម៉ាក់ក្លឿសង្កាត់ច្បារអំពៅទី១សូមអោយពួកគាត់ថែទាំសុខភាព និង អនុវត្តវិធានការដោយបង្ការទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩។
ក្នុងឱកាសនោះដែរលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅក៏បានឧបត្ថម្ភដល់ប្រធានក្រុមបក្សដែលបានចូលរួមដោយក្នុងម្នាក់ៗទទួលបានអង្ករ 10 គីឡូនិងឃីតមួយកញ្ចប់ទុកជាទ្រនាបដៃពេលវិលត្រឡប់ទៅគេហដ្ឋានពួកគាត់វិញរៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង