ដំណើរការជួសជុលចាក់អ៊ុតកៅស៊ូផ្លូវលេខ១៨៦ក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោកដែលខូចខាតកាលពីរដូវវស្សាកន្លងទៅឱ្យស្អាត
ភ្នំពេញ៖អនុវត្តទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវ១ខ្សែទៀតនៅក្នុងមូលដ្ឋានខណ្ឌទួលគោកត្រូវបានធ្វើការជួសជុលឡើងវិញក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកដើម្បីសំរួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
ជាក់ស្ដែងកាលពីសប្ដាហ៍មុននេះបានដំណើរការជួសជុលលុបជង្ហុកសំបុកមាន់ដើម្បីសម្រួលចរាចរណ៍ងាយស្រួលពុកម៉ែបងប្អូនធ្វើដំណើរក្រោមការដឹកនាំចង្អុលបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កន្លងទៅនេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដាក់គ្រឿងចក្រជួសជុលផ្លូវដោយចាក់អ៊ុតកៅស៊ូ ផ្លូវលេខ១៨៦ (ចាប់ពីផ្លូវលេខ២៥៣ ដល់ផ្លូវលេខ២៦៥ ) សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកឱ្យបានស្អាតនិងមានសោភ័ណ្ឌភាពងាយស្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។
ក្នុងនាមអាជ្ញាធរខណ្ឌទួលគោកលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកនិងប្រជាពលរដ្ឋក្នុងខណ្ឌទួលគោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ប្រជាពលរដ្ឋក្នុងខណ្ឌដែលការផ្តល់ជូននូវផ្លូវកៅស៊ូដ៏ស្អាតនេះគឺជាការលើកទឹកចិត្តបន្ថែមដ៏ប្រពៃថ្លៃថ្លា៕