ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ១០០​គ្រួសារ នៅ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្តកំពត​

109

​កំពត ៖ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន​អញ្ជើញ​ចែក​អំណោយ​កាកបាទក្រហម​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត ខេត្តកំពត​ចំនួន ១០០​គ្រួ សារ នា​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ​២០២០ នៅ​សាលាស្រុក​ទឹកឈូ ដោយមាន​ការ​អ​ញ្ជេ​ី​ញ​ចូលរួម មាន លោក លោកស្រី​សមាជិក​គណៈកម្មាធិការ កងកម្លាំង​ទាំងបី ប្រធាន​មន្ទីរ អង្គភាព សមាជិក​អនុសាខា​ស្រុក និង​ប្រជាពលរដ្ឋ សរុប​១២៥​នាក់​។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក ជាវ តា​យ បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មានការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ ដោយ​មិនដែល​ទុកចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​មានការ​ដោះស្រាយ​អ្វី​ឡើយ​។​

លោក​អភិបាលខេត្ត​បានលើកឡើង​ទៀតថា បើទោះបី​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាចជួយ​សម្រាល​ការលំបាក​ខ្វះខាត​របស់​បងប្អូន​បានក​មួយគ្រា​ផងដែរ​។ ជាមួយនេះ លោក ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការ​ប្រុង ប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា ក្នុងការ​ចូលរួម​ទប់ស្កាត់ និង​ការពារ​ជំ​ងី​កូ​វីដ​-១៩​។​

អំណោយ​កាកបាទក្រហម​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន​១០០​គ្រួសារ ក្នុង​០១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥kg មី​១​កេះ ទឹកត្រី​១​យួរ ស្ករស​១kg និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​បាន​ឧ​ប​ត្ត​ម្ភ​ជូន ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម អ្នក​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហម កង​កម្លា​ង​ទាំងបី ៣៤​នាក់ សរុប​ចំនួន​៥០​ម៉ឺន​រៀល​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង