គណៈបញ្ជាការឯកភាព ខណ្ឌចំការមន បើកកិច្ចប្រជុំពង្រឹង ការងារសន្តិសុខក្នុងមូលដ្ឋាន
ភ្នំពេញ៖លោកថេង សុថុលអភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមនដោយ ស្ដីពីបញ្ហាថែរក្សាការពារសន្ដិសុខ និង សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌចំការមនអោយបានល្អប្រសើរ នៅសាលាខណ្ឌចំការមន នាតំបន់កោះពេជ្រ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព ខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួម ពីគណៈអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការ រងកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន-ការិយាល័យ-អង្គភាពទាំង១១, លោកចៅសង្កាត់ទាំង០៥, ផ្សារទាំង០២ និងមន្ត្រីពាក់ព័ន្ធចូលរួម ស្ដាប់ជាច្រើននាក់ផងដែរ។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលមានរបៀបវារៈដូចខាងក្រោម៖
១-បញ្ហាថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌចំការមន
២-ការឧបត្ថម្ភសាច់ប្រាក់ជូន ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងកូវីដ-១៩ និង ៣-បញ្ហាផ្សេងៗ៕