ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់៥ គីឡូក្រាមនិងឃាត់ខ្លួនជនសង័្សយចំនួន៣នាក់

63

 

បាត់ដំបង៖ នគរបាលខេត្តបាត់ដំបង បង្រ្កាបគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ទម្ងន់៥ គីឡូក្រាមនិងឃាត់ខ្លួន ជនសង័្សយចំនួន៣នាក់។

កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំមន្រ្តីការិយាល័យជំនាញបង្រ្កាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី នៅក្នុងក្រុងបាត់ដំបង ដោយធ្វេីការឃាត់ខ្លួន ជនសង័្សយចំនួន០៣នាក់ ក្នុងបទល្មេីសជាក់ស្តែង ក្នុងនោះគឺ៖
១-ឈ្មោះទូច សារុំ ភេទប្រុសអាយុ ៥៩ឆ្នំា រស់នៅភូមិដេីមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
២-ឈ្មោះសន សារ៉ាត ហៅហេីមហៅរម្យភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដេីមកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៣-ឈ្មោះ ហ៊ាង ហូយភេទប្រុស អាយុ ៤៧ឆ្នំារស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

វត្ថុតាងចាប់យករួមមាន៖ -ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ចំនួន០៥ថង់មានទម្ងន់០៥គីឡូក្រាម។ -ទូរស័ព្ទដៃចំនួន០១គ្រឿង

ពេលនេះនគរបាលការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង