ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​៖ ក្រុម​អ្នក​ដែល​តវ៉ា ពាក់ព័ន្ធ​ការចាប់​សត្វ​ស្វា​ចេញពី​បរិវេណ​ប្រាសាទបាយ័ន គឺជា​អ្នក​កេងចំណេញ​រូបភាព​សត្វ​ស្វា​តាមរយៈ​YouTube

78

 

​សៀមរាប​៖ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា​៖ ការចាប់​ស្វា​កាចៗ​មួយចំនួន​នៅ​បរិវេណ​ប្រាសាទបាយ័ន គឺ​ដើម្បី​យកទៅ​ព្រលែង​នៅក្នុង​ព្រៃ​ក្រៅ​ឧទ្យាន​អង្គរ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដល់​ភ្ញៀវទេសចរ ព្រោះថា​ស្វា​ទាំងនោះ ធ្លាប់បាន​បង្ក​របួសស្នាម​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជា​បន្តបន្ទាប់​។​

លោក ឡុង កុសល បាន​បន្ថែមថា​៖ នៅថ្ងៃនេះ ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អនុវត្ត​ដំណើរការ​ចាប់​ស្វា​កាចៗ​ទាំងនោះ​ជាធម្មតា ប៉ុន្តែ​មាន​ក្រុមមនុស្ស​មួយចំនួន​តូច បានមក​តវ៉ា​ហើយ​ក្រុម​នេះ​បានធ្វើការ​ផ្សព្វផ្សាយ​បំផ្លើស​ថា​ស្វា​ទាំង​នោះបាន​ស្លាប់​ជាដើម ដែល​តាម​ការពិត​គ្រាន់តែ​ត្រូវ​ថ្នាំ​សន្លប់​ដើម្បី​ងាយស្រួល​ក្នុង​ការចាប់​នោះទេ​។ ដោយឡែក​មនុស្ស​មួយក្រុម​តូច​នេះ ត្រូវបាន​ដឹងថា​ជា​ក្រុម​ដែល​រកលុយ​តាម YouTube ដែល កេងប្រវ័ញ្ច​រូបភាព​នៃ​សត្វ​ស្វា តាមរយៈ​ការឱ្យ​ចំណី ហើយ​ថត​ជា​វីដេអូ​បង្ហោះ​ក្នុង​បណ្តាញ​YouTube ដែល​ការធ្វើ​បែបនេះ បណ្តាលឱ្យ​សត្វ​ស្វា​ទាំងនោះ​ស៊ាំ​ទៅនឹង​មនុស្ស ហើយ​ប្រែក្លាយ​ពី​សត្វព្រៃ​មកជា​សត្វ​ចិញ្ចឹម​”​។​

ម្យ៉ាងទៀត ស្វា​ទាំងនោះ​បានចាប់ផ្តើម​ស្វែងរក​ចំណី​នៅក្នុង​តំបន់​ប្រាសាទ ហើយ​ពេលខ្លះ មាន​សត្វ​ស្វា​បាន​ដណ្តើម​ចំណី​ពី​មនុស្ស បង្ក​ការរំខាន និង​ពេលខ្លះ​ប៉ះពាល់ និង​បង្ក​របួស​ដល់​ភ្ញៀវទេសចរ​ដោយផ្ទាល់​តែម្តង​។ លើសពីនេះ សត្វ​ស្វា​ក៏បាន​បង្ក​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​ដូចជា រុញឱ្យ​ជ្រុះ​នូវ​ថ្ម​ប្រាសាទ និង​ធ្វើឱ្យ​ខូចខាត​នូវ​ផ្ទាំង​បដា​ព័ត៌មាន​ផ្សេងៗ​ទៀតផង​។

ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់ ក៏ដូចជា​អភិរក្ស​ប្រាសាទ និង​ការពារ​សុវត្ថិភាព​អ្នកទេសចរ ទើប​អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​ត្រូវតែ​ចាប់​យកចេញ​ដើម្បី​បញ្ជៀ​សប​ញ្ហា​ផ្សេងៗ​នាពេល​អនាគត​។​
ដោយឡែក លោក ជូ​រ៉ា ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​ឱ្យដឹងថា លោក​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​ចំនួន​សត្វ​ស្វា​ដែល​ត្រូវ​ចាប់​ចេញ នៅឡើយ​ទេ​។ លោក​បន្ថែមថា ការងារ​នេះ​មាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល ព្រៃឈើ ដែលមាន​មន្ត្រី​ជំនាញ​ក្នុងការ​ធានាថា ការចាប់​សត្វ​ស្វា​ចេញពី​តំបន់​អង្គរ​មាន​សុវត្ថិ ភាព​ខ្ពស់ ដោយ​ក្នុងនោះ​ស្វា​ទាំងនេះ​នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ មុនពេល​ព្រលែង​ទៅ រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​ក្រៅ​បរិវេណ​រមណី យ​ដ្ឋា​ន​អង្គរ​៕ . សំរិត​

អត្ថបទដែលជាប់ទាក់ទង