សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ត្រូវបានជនសង្ស័យ នៃការបាញ់សម្លាប់នាយរងព្រហ្មទណ្ឌកម្រិតស្រាល យកទៅប្លុងចោល នៅសង្កាត់ពន្សាំង
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ត្រូវបានជនសង្ស័យ នៃការបាញ់សម្លាប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលយកទៅប្លុងចោល នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តត្រូវបានក្រុមជនង្ស័យដោះស្លាកលេខចេញ និងគេចខ្លួនបាត់អស់។
គួរបញ្ជាក់ថា នាយរងព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ខ្ញុំពិតជាក្តុកក្តួល និងមានការសោកស្តាយជាខ្លាំងនៅពេលលឺដំណឹងថាលោក រ៉េត ស៊ីណែត ហៅ ញ៉ក់ នាយរងព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានជនដៃដល់បាញ់សម្លាញ់កាលពីយប់មិញនេះ។ ញ៉ក់គឺជាបុគ្គលមានទំនួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន ដែលតែងតែចូលរួមសម្រេចការងារធំៗជាច្រើនដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ខ្ញុំបាទតំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បាននាំយកបច្ច័យចូលបុណ្យរំលែកទុក្ខជាមួយក្រុមគ្រួសារដែលកំពុងប្រារព្វពិធីបុណ្យនៅគេហដ្ឋាន ក្បែរសាលាបាក់ទូក៕