ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នាំអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣គ្រួសារនៅសង្កាត់ទួលសង្កែទី២

104

ភ្នំពេញ៖កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់ទួលសង្កែទី២ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាតចំនួន៣គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។

ក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់ អនុសាខាខណ្ឌ មកឧបត្ថម្ភដល់គ្រួសារទាំង ០៣ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ គ្រឿងបរិភោគនិងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង