ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន សំណេះសំណាល និងចែកអំណោយដល់មន្ត្រីដែលមានជីវភាពខ្វះខាត

104

 

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន លោក ថេង សុថល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយចែកជូនដល់មន្ត្រីរដ្ឋបាលខណ្ឌ ក្នុងការចូលរួមចំណែក ដោះស្រាយការលំបាក គ្រាដែលពិភពលោកនិងប្រទេសកម្ពុជា កំពុងរងវិបត្តិកូវិដ១៩។
លោកអភិបាលខណ្ឌ បានថ្លែងថា អំនោយដែលបានយកមកចែកជូននាពេលនេះ ត្បិតតែតិចតួច តែគឺជាការបង្ហាញនូវមនោសញ្ចេតនាគិតគូរដល់មន្ត្រីក្រុមប្រឹក្សាខណ្ឌ ដែលកំពុងមានជីវភាពខ្វះខាត។ លោកក៏បានសំណូមពរ ដល់មន្ត្រីនានា ដែលមានជីវភាពធូរស្រាល កុំមានការអាក់អន់ចិត្ត ត្បិតការចែកជូននេះ មិនបានគ្រប់គ្នាទំាងអស់ទេ និងលោកសុំអោយមន្ត្រីទំាងអស់ចូលរួមលើកទឹកចិត្តដល់មន្ត្រីដែលមានជីវភាពលំបាក។
លោកថេង សុថល អភិបាលខណ្ឌចំការមនក៍បានជម្រុញដល់ការិយាល័យនានា ត្រូវធ្វើការឧទ្ទេសនាម និងស្រង់ឈ្មោះ មន្ត្រីដែលមានជីវភាពលំបាកពិតប្រាកដ ដើម្បីការសិក្សាផ្តល់ការជួយឧបត្ថម្ភនានា នាពេលក្រោយទៀត។
លោកអភិបាលខណ្ឌចំការមន ក៏បានអំពាវនាវដល់មន្ត្រីខណ្ឌ តាមផ្នែក តាមការិយាល័យទំាងអស់ មានការសហការគ្នា បំពេញការងារ មានសាមគ្គីភាពក្តីក្នុង ជួយការងារគ្នាទៅវិញទៅមក ដើម្បីភាពជោគជ័យទំាងអស់គ្នា។
សូមជម្រាបថា ការប្រគល់ជូនបានផ្តល់ដល់មន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន ចំនួន២១នាក់ ដែលមានជីវភាពលំបាក។ អំណោយដែលចែកជូនក្នុងម្នាក់ៗ ទទួលបានអង្ករចំនួន ២០គីឡូក្រាម មី១កេស និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង