គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ស្លាប់៧នាក់ របួស៦នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក(យប់៤លើក) បណ្តាលឲ្យស្លាប់ ៧នាក់(ស្រី១នាក់) របួសធ្ងន់ ៣នាក់ របួសស្រាល ៣នាក់(ស្រី១នាក់) មិនពាក់មួកសុវត្ថិភាពេលគ្រោះថ្នាក់ ៥នាក់(យប់៣នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ៣គ្រឿង និងគោយន្ត ១គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៥លើក(ស្លាប់៦នាក់) , មិនប្រកាន់ស្តាំ ១លើក, ប្រជែង ១លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ១លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៤លើក ផ្លូវខេត្ត ៤លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូច ៤លើក រថយន្តធំ ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តសៀមរាប ១លើក ស្លាប់៣នាក់(ស្រី១នាក់), ត្បូងឃ្មុំ ១លើក ស្លាប់១នាក់, ពោធិ៍សាត់ ១លើក ស្លាប់១នាក់ របួស១នាក់, កំពង់ចាម ១លើក ស្លាប់១នាក់ និងខេត្តបន្ទាយមានជ័យ ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៩ គឺថ្ងៃទី១-៩ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ៧០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣១នាក់ របួសសរុប ៩១នាក់ របួសធ្ងន់ ៥៦នាក់ របួសស្រាល ៣៥នាក់ ៕