ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ផ្តល់​អំណោយ​មនុស្សធម៌​ជូន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ ចំនួន ៤៧​គ្រួសារ​

90

 

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ មនុស្សធម៌ ផ្តល់ជូន​កម្លាំង​សណ្តាប់ធ្នាប់ និង​អនាម័យ ខណ្ឌមានជ័យ ចំនួន ៤៧​គ្រួសារ ។​

​នាឱកាស​នោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា ខណ្ឌមានជ័យ បាន​កោតសរសើរ ចំពោះ​កងកម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌមានជ័យ ដែល​បាន​ខិតខំ បំពេញភារៈកិច្ច​ការងា​រ​ក៏ដូចជា ការ ចូល រួម ប្រចាំការ និង ចុះ​ល្បាត​ក្នុង​មូលដ្ឋាន កន្លង មក បាន​យ៉ាងសកម្ម​ជូន​រដ្ឋបាល ខណ្ឌមានជ័យ ក៌​ដូចជា​ថ្នាក់ដឹកនាំ​ខណ្ឌ​ប្រគល់ជូន ។ ម្យ៉ាងទៀត កំលាំង​សណ្តាប់ធ្នាប់ បាន​បំពេញ​នូវ តួនាទី ភារកិច្ច របស់ខ្លួន និង​ខិតខំ​ប្រឹងប្រែង រក្សា​សុ​ន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន មិនអោយ​មាន​ភាពភ័យខ្លាច​រឿង​អសន្តិសុខ ក្នុងភូមិ ជាពិសេស​នោះ គឺ​រក្សាបាន​នូវ​ភូមិ សង្កាត់ មាន​សុវត្ថិភាព មិនអោយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន មានការ​ព្រួយបារម្ភ​ឡើយ ។​

​ទន្ទឹមនឹង​នេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា ខណ្ឌមានជ័យ បាន​បន្តទៀតថា ដោយ​មើលឃើញ​ក្នុង​រយៈពេល​កន្លងមក​កម្លាំង​សណ្តាប់ធ្នាប់ យើង​ខិតខំ​ប្រឹងប្រែង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ក៌​ដូចជា​តាម ផ្សារ​ក្រមួន​មួយចំនួន​ក្នុង​មូល​សង្កាត់​ទាំង​៧ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក្នុងការ​ធ្វើដំណើរ​បស់​បងប្អូន​ប្រជាពលរដ្ឋ ជាងនេះទៅទៀត​កម្លាំង​សណ្តាប់ធ្នាប់ ខណ្ឌមានជ័យ យើង​បាន​សហការ​ជាមួយ​កម្លាំង​អធិការ និង មូលដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​ខណ្ឌមានជ័យ បង្ក្រាប​នូវ​បទ ល្មើស​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​មូលដ្ឋាន​ខណ្ឌ​ផងដែរ ។​
​បន្ទាប់មក លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា ខណ្ឌមានជ័យ បានផ្តល់​ឱវាទ​ដល់​កងកម្លាំង​សណ្តាប់ធ្នាប់ គឺ​ធ្វើយ៉ាងណា​កម្លាំង​សណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ត្រូវ​ប្រកាន់​អោយបាន​ខ្ជាប់ខ្ជួន​នូវ ៖ ១. ត្រូវមាន​វិន័យ​, ២. ត្រូវ​ស្តាប់​បទបញ្ជា​, ៣. ត្រូវគោរព តួនាទី ភារកិច្ច និង​៤.​សាមគ្គីភាព​ផ្ទៃក្នុង ។​

​ក្នុងការ​សំណេះសំណាល​នេះដែរ ក្នុង​មួយ​គ្រួសារ​ទទួលបាន​
– អង្ករ ១០​គីឡូក្រាម
– ទឹក​សុទ្ធ ១​យួរ​
– ទឹក​ស៊ី​អ៉ី​វ ១​យួរ​
– មី ១​កេស​
– ថវិកា ២​ម៉ឺន​រៀល​ផងដែរ ក្នុង​មួយ​គ្រួសារ​ផងដែរ ។​

អត្ថបទដែលជាប់ទាក់ទង