ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌប្ញស្សីកែវ ចុះចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងក្មេងកំព្រាក្រីក្រ៥គ្រួសារនៅសង្កាត់ប្ញស្សីកែវ

87

 

ភ្នំពេញ៖កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកជំទាវ អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់ប្ញស្សីកែវ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាតនិងនាំយកប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ មកប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ៥គ្រួសារ នៅសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។

ក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ មកឧបត្ថម្ភដល់គ្រួសារទាំង៥ខាងលើ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ គ្រឿងបរិភោ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង