រដ្ឋបាលរាជធានីឆ្នាំ២០២១ ត្រូវជំរុញការផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យបានលឿនលើ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរយោដី តាមយន្តការច្រកចេញចូលតែមួយ រាជធានីភ្នំពេញ
ភ្នំពេញ៖លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកច្រកចេញចូលតែមួយរបស់រាជធានីភ្នំពេញ បានដឹកនាំប្រជុំស្តីពីការជំរុញការផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យបានលឿនលើ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរយោដី តាមយន្តការច្រកចេញចូលតែមួយ រាជធានីភ្នំពេញក្នុងឆ្នាំ២០២១នេះ។
កិច្ចប្រជុំនេះបានធ្វើនៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចូលរួមពីលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលរងរាជធានី បានណែនាំដល់មន្ត្រីដឹកនាំច្រកចេញចូកតែមួយ រាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចការផ្ដល់សេវាសាធារណៈ គ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋយើងក្នុងឆ្នាំថ្មីនេះ៕