សម្ដេចតេជោ ខានហាត់ប្រាណ វាយកូនគោលជាងមួយខែ ស្រាប់តែធ្វើឱ្យគីឡូ ឡើង ពី ៧៧ដល់ ៨២ គីឡូក្រាម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា ខានហាត់ប្រាណ វាយកូនគោលជាងមួយខែហើយ ស្រាប់តែធ្វើឱ្យគីឡូ (ទម្ងន់ឡើង) ពី ៧៧ដល់ ៨២ គីឡូក្រាម។
បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកានិង ចូលឆ្នាំសាកលថ្មី ២០២១ ថ្ងៃនេះ (០៣ ខែមករា) ចាប់ផ្តើមវាយកូនគោលឡើងវិញ ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន ៕