ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ សន្និដ្ឋានថា បុរសម្នាក់ស្លាប់នៅក្នុងមណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​នៃ​ខេត្ត​ត្បូងឃ្មុំ ដោយសារសាមី​សព​មាន​ជំងឺ​ចុក​បេះដូង ហើយ​គាំងបេះដូង​ភ្លាមៗ ដែល​ធ្វើឱ្យ​ដួល​បោក​ក្បាល​នឹង​កន្ថោរ​បង្គន់​

146

 

​ត្បូងឃ្មុំ ៖ករណី​ស្លាប់​នៅ​ខេត្ត​ត្បូងឃ្មុំ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ គឺ សាមី​សព​មាន​ជំងឺ​ចុក​បេះដូង ហើយ​គាំងបេះដូង​ភ្លាមៗ ដែល​ធ្វើឱ្យ​ដួល​បោក​ក្បាល​នឹង​កន្ថោរ​បង្គន់​។ ក្រសួងសុខាភិបាល សូម​សំដែង​នូវ​ការសោកស្តាយ​ជា​អនេក នូវ​ស​ជា​ពលករ​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា នៅក្នុងមណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​នៃ​ខេត្ត​ត្បូងឃ្មុំ វិទ្យាល័យ​ត្បូងឃ្មុំ វេលា​ម៉ោង ០៩​និង​១០​នាទី​ព្រឹក​នៃ​ថ្ងៃទី ០២ ខែមករា ឆ្នាំ​២០២១ មាន​ហេតុការណ៍​សម្នាក់​អាយុ ៥២​ឆ្នាំ មាន​អាសយដ្ឋាន នៅ​ភូមិ​មេលោង ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។ សាមី​សព គឺជា​ពលករ​ខ្មែរ ដែល​បានធ្វើ​ដំណើរ មកពី​ខេត្ត​ឈុន​បូរី​នៃ​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​អូ​ស្មា​ច់នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ក្រោយពី​បាន​ពិនិត្យ​សុខភាព​នៅ​ច្រក​អូ​ស្មាច់​រួចរាល់ ក៏មាន​ការ ចាត់ចែង​បញ្ជូន​គាត់​បន្ត​មក​ខេត្ត​ត្បូងឃ្មុំ តាម​រថយន្ត​ដឹកជញ្ជូន​របស់​យោធា មកដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ នៃ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៧​និង​០០​នាទី​ព្រឹក និង​បាន​យក​វត្ថុ សំណាក​ផ្ញើ​ទៅធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ដដែល ហើយ​លទ្ធផល​តេស្ត លើក​ទី​១ របស់គាត់​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ គឺ អវិជ្ជមាន​វីរុស​កូ​វី ដ​-១៩​។​

​ជា​រៀងរាល់​ព្រឹក ក្រុមគ្រូពេទ្យ​តែងតែ​ពិនិត្យ​សុខភាព​គាត់​។ ដូច​សព្វដង​ដែរ នា​ព្រឹក​ម៉ោង ប្រហែលជា ០៧​និង​៣០​នាទី នៃ​ថ្ងៃទី​០២​ខែមករា​ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ ក៏បាន​ពិនិត្យ​សុខភាព​បុរស​ខាង លើ​សារជាថ្មី មិនមាន​សញ្ញា​បង្ហាញ​ពី​ភាពមិនប្រក្រតី​នៃ​សុខភាព​គាត់​ឡើយ​។ បន្ទាប់មក សាមី​សព ក៏បាន​វិលត្រឡប់​ទៅ​បន្ទប់​របស់ខ្លួន និង​បាន​ចូលទៅក្នុង​បន្ទប់ទឹក ដោយសារ​បាត់​យូរពេក ក៏មាន​ការស្វែងរក​ដោយ​បានគាស់​ទ្វារ​បន្ទប់ទឹក ហើយក៏​បានឃើញ​សាមី​សព​ដេក​ត្បូង​ស្ទឹង​បាត់បង់​ជីវិត​ទៅហើយ​នៅវេលា​ម៉ោង ០៩​និង​១០​នាទី​ព្រឹក​នៃ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១​។​

​ក្រោយពី​ការពិនិត្យ​របស់​ក្រុមការងារ​កោសល្យ​វិ​ច្ច័​យ បាន​ពិនិត្យ​លើ​ខ្លួន​សាកសព ឃើញ​មាន​ស្នាម​បែកក្បាល​ហូរឈាម ក្នុងស្ថានភាព​របៀប​ជា​បាន​ដួល​បោក​ក្បាល​ទៅនឹង​ចាន​បង្គន់​ផងដែរ​។ ការរាយការណ៍​ពី​ភរិយា​សព បាន​បញ្ជាក់ថា សាមី​សព​ធ្លាប់មាន​ជំងឺ​បេះដូង និង​មានការ​ព្យាបាល​កន្លងមក នៅ​ប្រទេស​ថៃ​ជា​យូរ​មកហើយ​ដែរ​។ សូម​កត់សម្គាល់ថា តាំងពី​ថ្ងៃ​ដែល​សាមី​សព បាន​ចូលធ្វើ​ច​ត្តា​ឡី ស័ក​មកដល់​ថ្ងៃ​ដែលមាន​ហេតុការណ៍​ដួល​ក្នុង​បន្ទប់ទឹក​រហូតដល់​បាត់បង់​ជីវិត​នេះ គឺ​មិន​មានការ​ផ្តល់ព័ត៌មាន​ពីសា​មី​សព​អំពី​ប្រវត្តិ​ដែល​គាត់​ធ្លាប់មាន​ជំងឺ​បេះដូង និង​បាន​ព្យាបាល​នៅ​ប្រទេស​ថៃ​កន្លងមក​នេះដែរ​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ គឺ សាមី​សព​មាន​ជំងឺ​ចុក​បេះដូង ហើយ​គាំងបេះដូង​ភ្លាមៗ ដែល​ធ្វើឱ្យ​ដួល​បោក​ក្បាល​នឹង​កន្ថោរ​បង្គន់ នៅវេលា​ម៉ោង​ប្រហែលជា ០៩​និង​១០​នាទី​ព្រឹក​នៃ ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១​។​

​ក្រសួងសុខាភិបាល សូម​សំដែង​នូវ​ការសោកស្តាយ​ជា​អនេក នូវ​ស​ជា​ពលករ ខាងលើនេះ និង​សូម​ចូលរួម​ចែករំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ជាមួយ​ក្រុមគ្រួសារ​សព​៕

អត្ថបទដែលជាប់ទាក់ទង