ថ្ងៃនេះសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានចៅស្រីម្នាក់ទៀត ដែលជាចៅទី២២
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ ខ្ញុំនិងភរិយា ទទួលបានចៅស្រីម្នាក់ទៀត ដែលជាចៅទី២២ និងអាចជាចៅចុងក្រោយប្រសិនបើពុំមានកូនណាមួយចង់បានកូនបន្ថែមទៀតនោះទេ។ ចៅទី២២ សម្ដេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាកូនពៅ របស់លោកជំទាវហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះតាមរយៈ page facebook។
សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា កាលពីខែមករា ឆ្នាំ២០០០ ខ្ញុំនិងភរិយា ទទួល
បានចៅស្រីលើកដំបូង។ ពេលនេះខែមករា ឆ្នាំ២០២១ បានទទួលចៅស្រីទី២២ ដែលនេះបញ្ជាក់ថា មួយឆ្នាំយើងខ្ញុំទទួលបានចៅម្នាក់។ មកដល់ពេលនេះ ខ្ញុំមានចៅប្រុស១២នាក់ និងចៅស្រី១០នាក់។
ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី និងកីឡាផ្សេងទៀត ដែលប្រើមនុស្សតិចជាង១២នាក់ បង្កើតបានយ៉ាងងាយ។ នៅមានទៀត ខ្ញុំនឹងខិតខំ
បង្កើតវង់តន្ត្រីសម័យរបស់ចៅៗខ្ញុំមួយវង់ទៀត ព្រោះពេលនេះចៅប្រុសចៅស្រី
ចេះលេងភ្លេង និងច្រៀង បានខ្លះហើយ។
សម័យកូវីដ១៩ ខ្ញុំទទួលបានចៅស្រី២នាក់ ហើយជីតាមិនបានទៅបីចៅចេញពីបន្ទប់សម្រាលដូចចៅមុនៗ ទេព្រោះជាវិធានការប្រឆាំងកូវីដ១៩៕