ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយ ចុះច្បាមបង្រ្កាបមុខសញ្ញា ជួញដូរគ្រឿងញៀនដល់ឫសគល់ បានជនសង្ស័យម្នាក់

107

កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានអោយដឹងថា ដោយកាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១នេះ មានករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុច ភូមិជ្រោយដង២ ឃំុសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ប៊ុត វណ្ណាហៅខ្ញា ភេទប្រុសអាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)វត្ថុតាងចាប់យករួមមាន៖
១ -ថ្នាំញៀនចំនួន០៤កញ្ចប់(ធំ០១តូច០៣កញ្ចប់)
២ – សម្ភារះ សំរាប់ប្រើប្រាស់នឹងវេចខ្ចប់ថ្នាំញៀនមួយចំនួន
លោកអធិការបន្តទៀតថា នៅថ្ងៃ ០២ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង០៩ៈ៣០នាទី កម្លាំងសមត្តកិច្ចនគរបាលប៉ុស្ដិ៍សំរោងធំ សហការ ជាមួយកម្លាំងប្រជាការពារល្បាតនៅក្នុងភូមិសាស្រ្តឃុំ សំរោងធំ ។លុះដល់ម៉ោង១០ៈ០០នាទី ថ្ងៃខែឆ្នាំដដែលក៏ល្បាតដល់ចំណុចផ្ទះឈ្មោះប៊ុត វណ្ណា ហៅ ខ្ញា ភេទប្រុស ស្ថិតនៅភូមិ ជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ភ្លាមនោះឈ្មោះ ប៊ុត វណ្ណា ហៅខ្ញា ភេទប្រុស ឃើញកម្លាំងសមត្តកិច្ច ក៏រត់គេចខ្លួនបាត់ តែម្ដងដោយបន្សល់ទុកវត្ថុតាងខាងលើ នៅលើផ្ទះរបស់ខ្លួន រួចកម្លាំងសមត្តកិច្ចក៏បាន បង្កើតកម្លាំងគណះកម្មការចំរុះ ចាប់យកវត្ថុតាង ខាងលើមករក្សាទុកនៅប៉ុស្ដិ៍ន។ លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ដោយមានកាចង្អុលបង្ហាញ ពីលោកស្នងការរង ទទួលផែនប្រឆាំងបទល្មើស នឹងដឹកនាំបញ្ជា ដោយផ្ទាល់ពី លោកអធិការនគរបាលស្រុកកៀនស្វាយ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការណ៍ជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ បានស្រាវជ្រាវរហូតឃាត់ខ្លួនឈ្មោះ ប៊ុត វណ្ណា ហៅខ្ញា ភេទប្រុស បាននៅផ្ទះស្ថិតនៅភូមិ ជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ នៅចំពោះមុខសមត្តកិច្ចឈ្មោះ ប៊ុត វណ្ណា ហៅ ខ្ញា ភេទប្រុស បានឆ្លើយសារភាពថា ថ្នាំញៀន(ម៉ាទឹកកក) ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន។ ដោយកាលពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១ ម៉ោង១៨ ៣០នាទីខ្លួនបានទិញថ្នាំញៀន(ម៉ាទឹកកក)មួយកញ្ចប់តម្លៃ២០០០០០៛(ម្ភៃម៉ឺនរៀល)ពីឈ្មោះ ប៊ិន (មិនស្គាល់ត្រកូល)ភេទប្រុសអាយុប្រហែល២៥ឆ្នាំ ជនជាតិវៀកណាម មុខរបរពុំពិតប្រាកដ (មិនស្គាល់ទីលំនៅ) លុះដល់ថ្ងៃទី០២ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០ៈ០០នាទីក៏យកថ្នាំញៀន (ម៉ាទឹកកក)នោះ មកវេចខ្ចប់ជាកញ្ចប់តូចៗដើម្បីលក់បន្ត ទទួលពេលនោះ ឃើញកម្លាំងសមត្តកិច្ចក៏ទុកថ្នាំញៀននោះ ចោលរត់គេចខ្លួនបាត់ ដល់ថ្ងៃទី០៣ ខែ មករាឆ្នាំ២០២១ម៉ោង១៥ៈ១៥នាទី ក៏ត្រូវកម្លាំងសមត្តកិច្ចឃាត់ខ្លួន បានបញ្ចូនមកកាន់
អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង