ទឹកជំនន់នៅទូទាំងរដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី បានធ្វើឲ្យប្រជាជនជាង ៦.៥០០នាក់ផ្លាស់ទីលំនៅ
ម៉ាឡេស៊ី៖ ប្រជាជនសរុបចំនួន ៦.៥៥៧ នាក់មកពី ១.៦៩៤ គ្រួសារបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ដែលចំនួននេះកើនឡើង ពីជនរងគ្រោះចាប់តាំងពី យប់ថ្ងៃសៅរ៍ នេះបើតាមCNA ផ្សាយនៅថ្ងៃនេះ ។ ទឹកជន់ កើតឡើងដោយសារភ្លៀងខ្លាំង ឥតឈប់ឈរក្នុងតំបន់។
លោក R Vidyananthan ប្រធានគណៈកម្មាធិការសុខភាពនិង បរិស្ថានរបស់រដ្ឋ បាននិយាយថា Mersing និង Pontian គឺជាស្រុកដែលរងគ្រោះ ដោយទឹកជំនន់ចុងក្រោយបង្អស់ក្រៅពី Kluang, Kota Tinggi, Johor Bahru, Kulai និង Batu Pahat ។