កំណាត់ផ្លូវលេខ២៨៥ក្នុង សង្កាត់បឹងកក់ទី១ខណ្ឌទួលគោកបានដំណើរការអ៊ុតកៅស៊ូបញ្ចប់ រួចរាល់ជាស្ថាពរហើយ
ភ្នំពេញ៖ កំណាត់ផ្លូវលេខ២៨៥ប្រវែង៤៩០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោកបានឈានដល់ដំណាក់កាលអ៊ុតកៅស៊ូបញ្ចប់ហើយ បើគិតត្រឹមថ្ងៃអាទិត្យទី០៣ មករាឆ្នាំ២០២១ម្សិលម៉ិញក្រោយពីបានដំណើការធ្វើគ្រឹះបានរួចរាល់ដែលជាផ្នែកមួយនៃការកែ លំអរហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ក្នុងខណ្ឌទួលគោកដែលត្រូវស្តារឡើងវិញជា បន្ទាន់ក្រោយទទួលរងជំនន់ទឹកភ្លៀង។
អាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវចំនួន៧ខ្សែក្នុងភូមិ សាស្រ្តខណ្ឌទួលគោកនឹងត្រូវធ្វើការជួសជុលកែលំអរឡើងវិញក្រោយជំនន់ទឹកភ្លៀង ដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរ ក៏ដូចលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។
មានផ្លូវជាច្រើនខ្សែរួច មកហើយដែលរដ្ឋបាលរាជធានីភ្នំពេញបានដំណើរការជួសជុលកែលំអរឡើងវិញក្នុងចំណោមផ្លូវទាំង២៩ខ្សែដែលត្រូវស្តារឡើងវិញបន្ទាប់ពីខូចខាតដោយជំ នន់ទឹកភ្លៀងនាពេលកន្លងមក។ក្នុងនោះមានផ្លូវខ្លះត្រូវធ្វើគ្រឹះជាថ្មី ផ្លូវខ្លះអ៊ុតកៅស៊ូជាថ្មីជាដើមទៅតាមស្តង់ដារបច្ចកទេស។
ផ្លូវលេខ២៨៥ក្នុងសង្កាត់បឹងកក់ទី១ដែលបានអ៊ុតកៅស៊ូ បញ្ចប់នាពេលនេះ គឺជាកំណាត់ផ្លូវមួយតភ្ជាប់ពីផ្លូវលេខ៥១៦ទៅផ្លូវលេខ៦០៨ ដែលមានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរណ៏ក្នុងភូមិសាស្ត្រខណ្ឌ ទួលគោកនឹងភ្ជាប់ទៅផ្លូវលេខ៧០(ទំនប់ទួលគោក)។
ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានគិតគូពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលបានកំណត់យកចំណុចអាទិភាពជាច្រើនដោះស្រាយ ជូនប្រជាពលរដ្ឋ ធ្វើឲ្យការរស់នៅនិងការប្រកបរបរស៊ី ការធ្វើអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលដែលជាសមិទ្ធិផលបានមកពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោធ្វើឲ្យប្រ ទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៏ដែលជាតំរូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕