ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ចាប់​ជនសង្ស័យ ពាក់ព័ន្ធ​ការបាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត ត្រូវបាន​ឃាត់ខ្លួន​ហើយ នៅ​បាត់ដំបង

77

​ភ្នំពេញ​៖​សមត្ថកិច្ច បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បាន​ហើយ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដោយ​ជនសង្ស័យ​ម្នាក់នេះ ជា​អ្នក​បើកឡាន ។
សមត្ថកិច្ច ថ្លែងថា កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ កែ ចាន់​មាន ជា​អ្នកបើករថយន្ត នៅ​ចំណុច​ផ្ទះជួល​ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។​

​តាម​ចម្លើយ​យ​សារភាព​បឋម​របស់​ឈ្មោះ កែ ចាន់​មាន បានអោយដឹងថា កាលពី​យប់​ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០២០ ខ្លួន​បាន​ចេញពី​ផឹកស៊ី ហើយ​យ​បើ​កក​រថយន្ត​ខាងលើ​ជូន​ឈ្មោះ រ៉េ​ន ទៅផ្ទះ​នៅ​ម្តុំ​កំបូល​ទាំង​ស្រវឹង ។​
ពេលមកដល់​កន្លែង​កើត​ត​ហេតុ ខ្លួន​បាន​បើ​កក​រថយន្តបុក​គូថ​រថយន្ត​ជនរងគ្រោះ​ពីក្រោយ ។ បន្ទាប់មក​ជនរងគ្រោះ បាន​បើក​ករ​ថយ​ន្ក​កាក់​រថយន្ត​ខ្លួន និង​បាន​យក​អាវុធខ្លី​ភ្ជង់​ខ្លួន ដើម្បីអោយ​អែប​កៀន ព្រមទាំង​ប្រើពាក្យ​សម្តី​ជេរប្រមាថ​មកលើ​ខ្លួន​ទៀតផង ទើប​ប​ឈ្មោះ រ៉េ​ន មាន​កំហឹង ហើយ​យ​ប្រាប់​ខ្លួន​អោយនៅ​ស្ងៀម ចាំ​ធ្វើ​តែ​តាម​ឈ្មោះ រ៉េ​ន ប្រាប់​បាន​ហើយ ។
ពេល​កំពុង​ចរចារ​គ្នា​រឿង​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ ដោយ​ឃើញ​ជនរងគ្រោះ​ធ្វេសប្រហែស ឈ្មោះ រ៉េ​ន ក៏បាន​ដក​អាវុធខ្លី​ដែល​សៀត​នៅ​នឹង​ចង្កេះ​បាញ់​ទៅលើ​ជនរងគ្រោះ រួច​ប្រាប់​ឲ្យ​ខ្លួន​បើ​កក​រថយន្ត​គេច​ពី​កន្លែងកើតហេតុ តែម្តង ។​
សូមបញ្ជាក់ថា អំពើ​បាញ់ប្រហារ នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២៖៥​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​សហព័ទ្ធ​រុស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕​

អត្ថបទដែលជាប់ទាក់ទង