អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ប្រជុំដាក់ផែនការស្តីពីការងារ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្មេងទំនើង នៅក្នុងមូលដ្ឋាន
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំជំនាញ ស្តីពីការងារ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្មេងទំនើង នៅក្នុងមូលដ្ឋាន។
ក្នុងកិច្ចប្រជុំនោះលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានណែនាំដល់នាយប៉ុស្តិទាំងអស់ក្នុងខណ្ឌបន្តយកចិត្តទុកដាក់ដាក់ប៉ុស្តិត្រួតពិនិត្យទប់ស្កាត់បទល្មើសនានានិងល្បាតពួនស្ទាក់តាមគោលដៅស្មុកស្មាញដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ។
ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួម៖លោកអធិការរងនាយផ្នែក នាយរងផ្នែកនាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌាឫស្សីកែវ៕